អ្នកអាចប្រើការវាស់សន្ទស្សន៍នៃទម្ងន់ខ្លួនស្របជាមួយនឹងទំហំចង្កេះ ដើម្បីសម្រេចថាតើទម្ងន់របស់អ្នកគ្រោះថ្នាក់ ដល់សុខភាពរបស់អ្នកឬយ៉ាងណា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សន្ទស្សន៍នៃទម្ងន់ខ្លួន គឺជាការគួបផ្សំគ្នានៃកម្ពស់ និងទម្ងន់របស់អ្នក។ ប្រសិនបើអ្នកមានសន្ទស្សន៍នៃទម្ងន់ខ្លួនលើសពី ៣០ ការញ៉ាំអាហារមិនមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណតិច ទម្ងន់បន្ថែមរបស់អ្នកកំពុងតែជម្រុញដល់សុខភាពរបស់អ្នកកាន់តែគ្រោះថ្នាក់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកដែលមានខ្លាញ់ច្រើននៅតំបន់កណ្តាល ជាជាងតំបន់ត្រគាក ងាយនឹងមានបញ្ហាសុខភាពជាង។ ចំពោះស្ត្រី ទំហំចង្កេះលើសពី ៨៨ សង់ទីម៉ែត្រអាចបង្កើនឱកាសនៃការកើតជំងឺនានា។ ចំពោះបុរស ទំហំចង្កេះលើសពី ១០១ សង់ទីម៉ែត្របង្កើនឱកាសនៃជំងឺផងដែរ។
ប្រសិនបើអ្នកជាជនជាតិអាស៊ី សុខភាពរបស់អ្នកអាចមានហានិភ័យ ប្រសិនបើអ្នកមានសន្ទស្សន៍នៃទម្ងន់ខ្លួនលើសពី ២៧,៥ ហើយអ្នកមានការញ៉ាំអាហារមិនបានល្អ និងធ្វើលំហាត់ប្រាណបានតិចនោះ។ បញ្ហាសុខភាពក៏ត្រូវបានឃើញជាមួយនឹងទំហំចង្កេះតូចផងដែរ។ ចំពោះស្ត្រីជនជាតិអាស៊ី ទំហំចង្កេះលើសពី ៨០ សង់ទីម៉ែត្របង្កើនហានិភ័យនៃជំងឺ។ ចំពោះបុរសជនជាតិអាស៊ី ទំហំចង្កេះលើសពី ៩០ សង់ទីម៉ែត្របង្កើនហានិភ័យនៃជំងឺ។
នៅពេលដែលអ្នកញ៉ាំកាឡូរីច្រើនជាងអ្នកដុតវា នោះអ្នកនឹងឡើងទម្ងន់។ របៀបដែលអ្នកញ៉ាំ របៀបដែលអ្នកធ្វើលំហាត់ប្រាណ និងរឿងដទៃទៀតដែលជះឥទ្ធិពលទៅលើខ្លួនក្នុងការប្រើកាឡូរី សុទ្ធតែប៉ះពាល់ដល់ការឡើទម្ងន់របស់អ្នក៕