ឈាមនៅក្នុងទឹកកាម អាចត្រូវបានបង្កឡើងដោយបញ្ហាជាច្រើន ដែលប៉ះពាលដល់ប្រព័ន្ធបន្តពូជរបស់បុរស។ តំបន់ដែលត្រូវបានប៉ះពាល់អាចរួមមានប្លោកនោម បំពង់បង្ហូរទឹកនោម ពងស្វាស បំពង់ដែលបង្ហូរទឹកកាមពីពងស្វាស បំពង់អេពីឌីឌីម និងក្រពេញប្រូស្តាត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឈាមនៅក្នុងទឹកកាម គឺជាលទ្ធផលទូទៅបំផុតនៃការច្រិបក្រពេញប្រូស្តាត។ ភាគច្រើននៃបុរសដែលធ្វើការច្រិបក្រពេញប្រូស្តាត អាចមានឈាមមួយចំនួននៅក្នុងទឹកកាមដែលមានជាប់ប្រហែលជា ៣ ទៅ ៤ សប្តាហ៍។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មួយវិញទៀត ការកាត់បំពង់ដែលបញ្ចេញមេជីវិតឈ្មោល ក៏អាចនាំឲ្យមានឈាមនៅក្នុងទឹកកាមប្រហែលជាមួយសប្តាហ៍ក្រោយពីវះផងដែរ។
ចំពោះបុរសដែលមានឈាមនៅក្នុងទឹកកាម ដែលមិនបានមានការច្រិបក្រពេញប្រូស្តាត ឬកាត់បំពង់ដែលបញ្ចេញមេជីវិតឈ្មោលទេនោះ បញ្ហានៃប្រព័ន្ធបន្តពូជ អាចជាមូលហេតុ។ ក្នុងស្ថានភាពជាច្រើន មូលហេតុមិនត្រូវបានរកឃើញនោះទេ។
ខាងក្រោមជាបញ្ហាដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការមានឈាមនៅក្នុងទឹកកាម ៖
- ដុំសាច់កាច ឬស្លូតនៃក្រពេញប្រូស្តាត ប្លោកនោម ពងស្វាស
- ការឆ្លងមេរោគដែលរួមមាន ជំងឺកាមរោគ
- ការរលាកក្រពេញប្រូស្តាត រលាកបំពង់បង្ហូរមេជីវិតឈ្មោល ឬបំពង់បង្ហូរទឹកនោម
- គ្រួសក្នុងថង់ទឹកកាម
- ការស្ទះបំពង់បញ្ចេញទឹកកាម
- ជំងឺមហារីកដែលរាលដាលមកពីជំងឺមហារីកដទៃ៕