ពេលឈឺធ្មេញ ក្បាល អញ្ចាញ និងមាត់របស់អ្នកអាចនឹងឈឺព្រមគ្នា ដែលជាហេតុធ្វើឲ្យអ្នកពិបាកទ្រាំនៅក្នុងខ្លួន។ បើអ្នកមានជំងឺធ្មេញ ការប្រញាប់ទៅពេទ្យធ្មេញ គឺជារឿងល្អបំផុត។ យ៉ាងណាមិញ ក្នុងពេលនេះ យើងខ្ញុំសូមណែនាំគន្លឹះងាយៗពីរយ៉ាង ដើម្បីទទួលបានការសង្គ្រោះបន្ទាន់រយៈពេលខ្លី។
ខ្ពុរមាត់ ឬបៀមទឹកអំបិល ដើម្បីលាងជម្រះ
បើអ្នកមិនទាន់អាចទៅជួបពេទ្យធ្មេញបាន អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបាន គឺការបៀមទឹកអំបឹលក្តៅឧណ្ហៗនៅក្នុងមាត់របស់អ្នក។ ស្តោះវាចេញ កុំលេបវា។ អ្នកក៏អាចដុះធ្មេញតិច ដើម្បីយកចេញនូវចំណីអាហារដែលអាចជាប់គាំងនៅនឹងធ្មេញ។
ក្រណាត់ត្រជាក់ ឬទឹកកកក
ប្រសិនបើមុខរបស់អ្នកហើម ចូរស្អំក្រណាត់ត្រជាក់ ឬទឹកកកលើថ្ពាល់របស់អ្នក។ វាអាចជួយបន្ធូរការឈឺចាប់ និងការហើមបាន។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយការឈឺចាប់ យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ នោះគឺ Kinal ©។
Kinal © គឺជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់ការឈឺចុកចាប់យ៉ាងមានប្រសិទ្ធភាព។ Kinal © អាចជួយបំបាត់ការឈឺដៃ ឈឺជង្គង់ ការឈឺក្បាល ការឈឺជើង ការឈឺសាច់ដុំ ការឈឺចុកចាប់ពេលមានរដូវ ព្រមទាំងជួយបញ្ចុះកម្តៅផងដែរ។
សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕