ការធាត់បង្កើនហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ដូចជាជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺលើសឈាម និងកូឡេស្តេរ៉ុលខ្ពស់ ដែលបញ្ហាទាំងអស់ត្រូវបានគេចាត់ទុកថាជំងឺរបស់មនុស្សវ័យជំទង់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកដែលមិនសប្បាយចិត្តជាមួយនឹងទម្ងន់របស់ពួគគេ អាចហាក់ដូចជាងាយនឹងកើតបញ្ហាខាងក្រោមនេះជាងមនុស្សដែលមានទម្ងន់ធម្មតា ៖

  • វិវត្តទៅជាការញ៉ាំចំណីអាហារដែលមិនផ្តល់នូវសុខភាព និងជំងឺនៃការញ៉ាំ ដូចជាការមិនញ៉ាំអាហារសោះ និងការញ៉ាំអាហារច្រើនពេក
  • ទំនងជាមានជំងឺធ្លាក់ទឹកចិត្ត
  • មានហានិភ័យនៃការញៀនសារធាតុញៀន
  • កើតជំងឺលើសឈាម កូឡេស្តេរ៉ុលខ្ពស់ និងកម្រិតជាតិខ្លាញ់នៅក្នុងឈាមខុសធម្មតា ភាពស៊ាំទៅនឹងអ័រម៉ូនអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែមប្រភេទទី២
  • បញ្ហាឆ្អឹង និងសន្លាក់

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  • ដកដង្ហើមខ្លីៗដែលធ្វើឲ្យការធ្វើលំហាត់ប្រាណ ការលេងកីឡា ឬសកម្មភាពរាងកាយប្រចាំថ្ងៃរឹតតែពិបាក និងអាចធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ ឬបង្កើនឱកាសក្នុងការវិវត្តទៅជាជំងឺហឹត
  • ជំងឺនៃការគេង ដូចជាការគេងមិនដកដង្ហើម
  • បើកុមារ ទំនងជាឆាប់ពេញវ័យពេក (កុមារដែលលើសទម្ងន់ អាចខ្ពស់ជាង និងងាយនឹងរួមភេទលឿនជាងក្មេងដទៃទៀត។ ចំពោះក្មេងស្រីដែលលើសទម្ងន់ អាចមានវដ្តរដូវមិនទៀងទាត់ និងមានបញ្ហានៃការមានកូននៅពេលពេញវ័យ)
  • ជំងឺធ្លាក់ទឹកចិត្ត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង