ការដឹងអំពីរបៀប និងពេលដែលត្រូវរុំរបួស អាចជួយពន្លឿនដល់ការជាសះស្បើយបាន។ បើអ៊ីចឹង តើអ្នកគួររុំពេលណា ហើយក្នុងករណីណាខ្លះ ដែលអ្នកមិនគួររុំ?
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រុមគ្រូពេទ្យជំនាញបានបង្ហាញពីវិធីសាស្ត្រដូចខាងក្រោមនេះ ដើម្បីជួយឲ្យរបួសរបស់អ្នកឆាប់ជាសះស្បើយ ហើយមិនមានបញ្ហាបន្តទៅទៀត ៖
- ដៃ ជង្គង់ ឬកន្លែងដទៃទៀតដែលហាក់ដូចជាកខ្វក់ គួរតែត្រូវបានរុំជាមួយនឹងបង់រុំស្អាត
- ពេលរុំ ចូរផ្លាស់ប្តូរបង់រុំជារៀងរាល់ថ្ងៃ ដើម្បីឲ្យរបួសស្អាត និងស្ងួត
- របួសដែលអាចបន្សល់ទុកដោយមិនចាំបាច់រុំ អាចស្ងួត និងជាសះស្បើយលឿន
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រើបង់រុំពិសេស ប្រសិនបើគ្រូពេទ្យបញ្ជាក់ថា វាជារបួសដែលត្រូវរុំធំ ឬដើម្បីរក្សាវាឲ្យមានសំណើម និងបន្ថយការសន្លាក
- កុំប្តូរបង់រុំដែលហាក់ដូចជាមិនកខ្វក់ និងមិនត្រូវបានរលាកដោយសារបង់រុំនោះ៕