កាហ្វេអ៊ីន អាចបណ្តាលឲ្យបេះដូងរបស់អ្នកច្របាច់ញាប់ និងដង្ហើមរបស់អ្នកលឿនជាងធម្មតាផងដែរ។ អ្នកក៏អាចសម្គាល់បានថា កាហ្វេអ៊ីនអាចធ្វើឲ្យអ្នកមានអារម្មណ៍កើនឡើងផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កាហ្វេអ៊ីនអាចជម្រុញឲ្យមានថាមពលជាបណ្តោះអាសន្ន ប៉ុន្តែជាតិកាហ្វេអ៊ីនក៏អាចបណ្តាលឲ្យមានបញ្ហាដទៃទៀតផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បញ្ហាដែលបណ្តាលមកពីជាតិកាហ្វេអ៊ីនមានដូចជា ៖
- ប្រសិនបើអ្នកផឹកកាហ្វេអ៊ីនច្រើននៅពេលមួយ វាអាចធ្វើឲ្យអ្នកធីងធោង។ ដៃរបស់អ្នកអាចញ័រ។
- កាហ្វេអ៊ីនច្រើនពេកនឹងធ្វើឲ្យអ្នកពិបាកគេងលក់ ដែលអាចមានន័យថា អ្នកនឹងមិនអាចយកចិត្តទុកដាក់នៅសាលារៀន ឬការងារនៅថ្ងៃបន្ទាប់បាននោះទេ។
- ហើយការផឹកកាហ្វេអ៊ីនច្រើនពេក អាចនាំឲ្យអ្នកឈឺក្រពះ ឈឺក្បាល ឬញ័រទ្រូង។
- ជាការពិត កុមារដែលមានបញ្ហាបេះដូង មិនគួរផឹកកាហ្វេអ៊ីននោះទេ ដោយសារតែវាត្រូវបានគេដឹងថា មានឥទ្ធិពលទៅលើចង្វាក់បេះដូង និងជម្រុញឲ្យបេះដូងធ្វើការកាន់តែខ្លាំង៕