អាហារដ៏អស្ចារ្យដែលអ្នកគួរបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃកូនរបស់អ្នក ដើម្បីរក្សាខួរក្បាលគេមានសុខភាពល្អ និងចងចាំបានប្រសើរជាងមុនមានដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ផ្លែបឺរីពណ៌ខៀវ ៖ វាជួយការពារខួរក្បាលពីភាពតានតឹង និងអាចជួយកាត់បន្ថយផលប៉ះពាល់ដែលទាក់ទងនឹងអាយុដូចជាជំងឺវង្វេងជាដើម។ ការសិក្សាក៏បានបង្ហាញថា អាហារដែលសំបូរទៅដោយផ្លែបឺរីពណ៌ខៀវ គឺល្អសម្រាប់បញ្ញាស្មារតី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ត្រីសាលម៉ុន ៖ ត្រីដែលរស់នៅក្នុងទឹកជ្រៅដូចជាត្រីសាលម៉ុន គឺសំបូរទៅដោយខ្លាញ់អូមេហ្គាបី ដែលមានសារៈសំខាន់សម្រាប់មុខងាររបស់ខួរក្បាល។ ខ្លាញ់ត្រីអូមេហ្គាបីមានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក។
• គ្រាប់ធញ្ញជាតិ គឺជាប្រភពដ៏ល្អនៃវីតាមីន E ដែលជួយកាត់បន្ថយភាពចាស់ និងជួយបង្កើនការចងចាំ។
• ផ្លែប័រក៏មានអត្ថប្រយោជន៍ដូចផ្លែបឺរីខៀវដែរ ដែលវាជួយក្នុងការលើកកម្ពស់សុខភាពខួរក្បាល។ ផ្លែប័រ គឺជាផ្លែឈើដែលគ្មានជាតិខ្លាញ់ ហើយរួមចំណែកដល់លំហូរឈាមដែលនាំឲ្យមានសុខភាពល្អ។ កាលណាមានលំហូរឈាមល្អ គឺមានន័យថា ខួរក្បាលមានសុខភាពល្អ។
• នំប៉័ងគ្រាប់ធញ្ញជាតិ និងអង្ករសំរូបអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺពឹងផ្អែកលើលំហូរឈាម ដូច្នេះប្រសិនបើអ្នកលើកកំពស់សុខភាពសរសៃឈាមបេះដូងឲ្យមានលំហូរល្អ នោះសរីរាង្គក៏មានសុខភាពល្អដែរ រួមបញ្ចូលទាំងខួរក្បាលផងដែរ៕