បើទោះបីជាដំឡូងមិនសូវឆ្ងាញ់ តែវាមានអាហាររូបត្ថម្ភល្អសម្រាប់សុខភាពរាងកាយ និងសម្រស់ស្បែក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដំឡូង មិនត្រឹមតែផ្ទុកសារធាតុកាបូអ៊ីដ្រាតតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានវីតាមីន C ច្រើនផងដែរ ដែលវីតាមីន C ជួយប្រឆាំងរ៉ាឌីកាល់សេរី ដែលអាចបណ្តាលឲ្យស្បែកមើលទៅរិចរិល និងជ្រួញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចប្រើដំឡូង ដើម្បីជំនះបញ្ហាស្បែកបានព្រោះដំឡូងអាចជួយ ៖
• កាត់បន្ថយរង្វង់ភ្នែកខ្មៅ
• កាត់បន្ថយស្នាមអុតខ្មៅ
• លើកកោសិកាស្បែកដែលស្លាប់
• សម្អាតស្បែក៕