ទ្រីគ្លីសេរីដខ្ពស់ខ្លាំង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាថ្លើម និងលំពែង។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញពីលទ្ធផលមិនស្របគ្នាទៅលើមុខងារនៃទ្រីគ្លីសេរីដខ្ពស់ និងហានិភ័យនៃជំងឺបេះដូងទៅវិញ។ មិនមែនគ្រប់អ្នកឯកទេសទាំងអស់យល់ស្របថា ទ្រីគ្លីសេរីដដើរតួសំខាន់នៅក្នុងបញ្ហាបេះដូងនោះទេ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទ្រីគ្លីសេរីដខ្ពស់ទំនងជាបង្ហាញមានបញ្ហាដទៃទៀតដូចជា សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ធាត់ កូឡេស្តេរ៉ុលអាក្រក់ខ្ពស់ និងបន្ថយកម្រិតកូឡេស្តេរ៉ុលល្អ។ ដូច្នេះវាពិបាកនឹងដឹងឲ្យច្បាស់ថាតើបញ្ហាណាមួយដែលត្រូវបានបង្កដោយទ្រីគ្លីសេរីដឡើងតែមួយមុខនោះ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មួយវិញទៀត មនុស្សមួយចំនួនមានបញ្ហាសេនេទិចដែលហាក់ដូចជាបណ្តាលឲ្យមានកម្រិតទ្រីគ្លីសេរីដនេះខ្ពស់។ ប៉ុន្តែពួកវាមិនមានការកើនឡើងហានិភ័យនៃជំងឺបេះដូងនោះទេ។ មានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទ្រីគ្លីសេរីដខ្ពស់បង្កើនហានិភ័យនៃជំងឺបេះដូង។ ប៉ុន្តែការស្រាវជ្រាវដទៃបានបង្ហាញថា ទ្រីគ្លីសេរីដខ្ពស់អាចដើរតួតិចតួចដែលនៅពេលដែលហានិភ័យនៃជំងឺបេះដូងដទៃទៀតមានមកនោះ។
ជាមួយនឹងការស្រាវជ្រាវដែលកំពុងតែប្រព្រឹត្តទៅ អ្នកវិទ្យាសាស្ត្រសង្ឃឹមដើម្បីរកឃើញថាតើថ្នាំដែលបន្ថយទ្រីគ្លីសេរីដនោះ បន្ថយហានិភ័យនៃជំងឺបេះដូងឬយ៉ាងណា។
សរុបមក វាជារឿងសំខាន់ដើម្បីចាំថា ការញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អ និងរបៀបរស់នៅល្អ នឹងបន្ថយទ្រីគ្លីសេរីដ និងបន្ថយហានិភ័យសរុបនៃបញ្ហាបេះដូង និងសរសៃឈាមបេះដូង៕