ទោះបីជាការរមួលក្រពើនៅពេលយប់អាចមានការឈឺចាប់ខ្លាំងក៏ដោយ ក៏វាមិនធ្ងន់ធ្ងរដែរ។ មនុស្សភាគច្រើនដែលជួបប្រទះបញ្ហាទាំងនោះ មិនត្រូវការការព្យាបាលវេជ្ជសាស្រ្តទេ។
អ្នកអាចសាកល្បងគន្លឹះងាយៗដូចខាងក្រោមនេះនៅផ្ទះរបស់អ្នក ដើម្បីបន្ថយ និងព្យាបាលរោគរមួលក្រពើ ៖
- 1. ម៉ាស្សាជើងរបស់អ្នក។ ត្រដុសសាច់ដុំដែលរងផលប៉ះពាល់អាចជួយសម្រាក។ ប្រើដៃមួយ ឬទាំងពីរដៃដើម្បីច្របាច់ថ្នមៗ និងបន្ធូរសាច់ដុំ។
- 2. សណ្តូកជើងឲ្យត្រង់ ហើយព្យាយាមទាញម្រាមមេជើងមកទល់នឹងដងខ្លួនរបស់អ្នក (ម្រាមជើងរបស់អ្នកចង្អុលទៅរកអ្នក)។
- 3. ដើរដោយប្រើកែងជើង ដែលនេះនឹងធ្វើឲ្យសាច់ដុំរបស់អ្នកបានសម្រាក។
- 4. ស្អំដោយប្រើកម្តៅ (ទឹកក្ទៅឧណ្ហៗ ឬខ្នើយកម្តៅ) ពីព្រោះកម្តៅអាចធ្វើឲ្យសាច់ដុំធូរមកវិញ។
- 5. ផឹកទឹកឲ្យបានច្រើន ពីព្រោះភស្តុតាងមួយចំនួនបានបង្ហាញថា ការផឹកទឹកតិចតួចអាចជួយបំបាត់ការឈឺចាប់សាច់ដុំ។
ប្រសិនបើការរមួលក្រពើ ជាញឹកញាប់រំខានការគេងរបស់អ្នក សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។ ពួកគេអាចចេញវេជ្ជបញ្ជា ដើម្បីសម្រួលសាច់ដុំ ដើម្បីបង្ការការរមួលក្រពើ។
យ៉ាងណាមិញ យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ ដើម្បីជួយឲ្យអ្នកបាត់ឈឺចាប់ និងកាត់បន្ថយការប្រឈមទៅនឹងបញ្ហានេះ នោះគឺ Uvimag B6 ©។
Uvimag B6 © ជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលរោគរមួលក្រពើ ឬការរមួលសាច់ដុំនៅពេលយប់។ Uvimag B6 © ក៏ជាឱសថសម្រាប់ព្យាបាលការអស់កម្លាំង ការឈឺសាច់ដុំ ធ្វើឲ្យគេងលក់ស្រួល និងមានអារម្មណ៍ល្អ។
សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕