ការរក្សាទម្ងន់ឲ្យបានល្អ គឺជារឿងសំខាន់សម្រាប់ថែរក្សាទាំងរាងកាយ និងចិត្តគំនិត ព្រមទាំងការពារជំងឺផងដែរ។ ការឡើងទម្ងន់ និងការធាត់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃបញ្ហាសុខភាពជាច្រើនដែលមានដូចជា ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺបេះដូង
- ជំងឺលើសឈាម
- ជំងឺស្ទះសរសៃឈាមខួរក្បាល
- ជំងឺទឹកនោមផ្អែម
- ជំងឺរលាកសន្លាក់ឆ្អឹង
- ប្រភេទមួយចំនួននៃជំងឺមហារីក
- ការគេងមិនដកដង្ហើម
- កើនឡើងកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាគួរតែត្រូវបានគេសម្គាល់ឃើញថា ការឡើងទម្ងន់ចំពោះអ្នកដែលលើសឈាម អាចបង្កើតនូវការប៉ះពាល់ចំបងទៅលើបញ្ហាដែលបានរៀបរាប់ខាងលើ។ អ្នកលើសទម្ងន់ជាច្រើន បានប្រាប់ថាមានភាពប្រសើរឡើងនៃអារម្មណ៍ ហើយមានអារម្មណ៍ថាមានសុខភាពល្អជាងមុនក្រោយពីពួកគេបានសម្រកទម្ងន់៕