ជាតិនីកូទីនដែលមាននៅក្នុងបារី បណ្តាលឲ្យមានជំងឺបេះដូងដោយសារវា ៖
- បន្ថយអុកស៊ីសែនទៅកាន់បេះដូង
- បង្កើនសម្ពាធឈាម និងចង្វាក់បេះដូង
- បង្កើនកំណកឈាម
- ធ្វើឲ្យខូចខាតកោសិកាដែលមាននៅនឹងសរសៃឈាមបេះដូង និងសរសៃឈាមដទៃទៀត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះ ការឈប់ជក់បារី គឺជារឿងល្អសម្រាប់សុខភាពរបស់អ្នក។ ប្រសិនបើអ្នកឈប់ជក់បារី អ្នកនឹង ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ពន្យារអាយុជីវិតរបស់អ្នក
- បន្ថយហានិភ័យនៃជំងឺជាច្រើន រួមមានជំងឺបេះដូង ការគាំងបេះដូង ជំងឺលើសឈាម ជំងឺមហារីកសួត ជំងឺនិងមហារីកបំពង់កជាដើម
- មានអារម្មណ៍ថាមានសុខភាពល្អ ពីព្រោះក្រោយពីផ្តាច់បារី អ្នកនឹងមិនក្អកខ្លាំង ហើយអ្នកនឹងមានការឈឺបំពង់កតិចតួច
- មើលទៅស្រស់ថ្លា ពីព្រោះការផ្តាច់បារី អាចជួយអ្នកការពារពីការជ្រួញមុខ និងជួយជម្រុញដល់សុខភាពស្បែក
- ផ្តល់នូវភាពប្រសើរឡើងដល់ការទទួលញាណ និងការហិតក្លិន
- សន្សំសំចៃថវិការ៕