ប្រសិនបើស្នាមជាំរបស់អ្នកមិនតម្រូវឲ្យមានការពិនិត្យពិសេសដោយគ្រូពេទ្យទេនោះ អ្នកអាចប្រើការព្យាបាលនៅផ្ទះដើម្បីជួយបន្ថយការឈឺ ហើម និងគាំង។
– ចូរសម្រាក និងការពារកន្លែងដែលជាំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
– ទឹកកកនឹងបន្ថយការឈឺ និងហើម។ ចូរស្អំទឹកកភ្លាមៗដើម្បីការពារ ឬបន្ថយការហើម។ អ្នកអាចស្អំទឹកកកក្នុងរយៈពេល ១០ ទៅ ២០ នាទី លើសពី ៣ ដងក្នុងមួយថ្ងៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
– ក្នុងរយៈពេល ៤៨ ម៉ោងដំបូងក្រោយពីគ្រោះថ្នាក់ ចូរជៀសវាងរឿងដែលអាចបង្កើនការហើម ដូចជាការងូតទឹកក្តៅ ស្អំទឹកក្តៅ ឬផឹកស្រា។
– ក្រោយពី ៤៨ ម៉ោង ទៅ ៧២ ម៉ោង ប្រសិនបើការហើមបាត់ទៅវិញ សូមស្អំទឹកក្តៅ និងចាប់ផ្តើមធ្វើលំហាត់ប្រាណថ្នមៗដើម្បីជួយរក្សាភាពបត់បែនបាន។
– ការសង្កត់ ឬរុំកន្លែងដែលជាំជាមួយនឹងបង់រុំនឹងអាចជួយបន្ថយការហើម ប៉ុន្តែកុំរុំវាតឹងពេក ដែលនេះអាចបណ្តាលឲ្យវាហើមខ្លាំងឡើងទៅវិញ។ បន្ធូរបង់រុំប្រសិនបើវាតឹងពេក។ សញ្ញាដែលបញ្ជាក់ថាបង់រុំតឹងពេក គឺស្ពឹក ឈឺ ត្រចៀក ឬហើមនៅពីក្រោមបង់រុំ។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នកគិតថា អ្នកត្រូវការរុំយូរជាង ៤៨ ម៉ោង ទៅ ៧២ ម៉ោង។ បញ្ហាធ្ងន់ធ្ងរអាចកើតមាន។
– លើកកន្លែងជាំឲ្យខ្ពស់ខណៈដែលស្អំទឹកក និងគ្រប់ពេលដែលអ្នកអង្គុយ ឬគេង។
– ប្រសិនបើការជាំរបស់អ្នកកំពុងតែបណ្តាលឲ្យឈឺ សូមប្រើថ្នាំបំបាត់ការឈឺចាប់ ឬទៅជួបវេជ្ជបណ្ឌិតរបស់អ្នក៕