ទិដ្ឋភាពមួយដែលគ្រោះថ្នាក់បំផុតនៃជំងឺលើសសម្ពាធឈាម គឺថាអ្នកមិនអាចដឹងថា អ្នកកំពុងមានវា។ ជាការពិត ជិត១/៣នៃអ្នកដែលមានជំងឺលើសសម្ពាធឈាមមិនដឹងថាខ្លួនឯងកើតជំងឺនេះឡើយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មធ្យោបាយតែមួយគត់ ដើម្បីដឹងថាតើសម្ពាធឈាមរបស់អ្នកខ្ពស់នោះ គឺតាមរយៈការពិនិត្យសម្ពាធឈាមជាទៀងទាត់។ ជាពិសេស វាជារឿងសំខាន់ណាស់ ប្រសិនបើអ្នកមានសាច់ញាតិជិតស្និទ្ធដែលមានជំងឺលើសសម្ពាធឈាមនោះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រសិនបើសម្ពាធឈាមរបស់អ្នក គឺពិតជាខ្ពស់នោះ វាអាចមានរោគសញ្ញាមួយចំនួនដែលអាចឲ្យយើងសង្ស័យបាន ដែលរោគសញ្ញានោះរួមមាន ៖

  • ឈឺក្បាលខ្លាំង
  • អស់កម្លាំង ឬភណ្ឌច្រលំ
  • ព្រិលភ្នែក
  • ឈឺទ្រូង
  • ពិបាកដកដង្ហើម
  • បេះដូងលោតខុសប្រក្រតី
  • ឈាមនៅក្នុងទឹកនោម
  • ណែនទ្រូង តឹងក ឬហឹងត្រចៀក។

ប្រសិនបើអ្នកមានរោគសញ្ញាខាងលើនេះ សូមប្រញាប់ទៅជួបនឹងគ្រូពេទ្យភ្លាមៗ។ អ្នកអាចមានការឡើងសម្ពាធឈាម ដែលអាចធ្វើឲ្យអ្នកគាំងបេះដូង ឬមានជំងឺស្ទះសរសៃឈាមខួរក្បាល។

ជំងឺលើសសម្ពាធឈាមដែលមិនត្រូវបានព្យាបាលអាចនាំឲ្យមានជំងឺធ្ងន់ធ្ងរ ដូចជាជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺតម្រងនោម និងបញ្ហាភ្នែក៕