អ្នកស្រាវជ្រាវបាននិយាយថា អ្នកដែលមានរាងកាយសមសួន ហាក់ដូចជាបន្ថយហានិភ័យនៃជំងឺលើសឈាម។
ពួកគេបានធ្វើការសិក្សាលើជនជាតិអាមេរិកជាង ៥៧ ០០០នាក់ ដែលរួមមានជាង ៣៥ ០០០ នាក់មានសម្ពាធឈាមខ្ពស់នៅពេលចាប់ផ្តើមនៃការស្រាវជ្រាវ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកដែលមានរាងកាយមិនរឹងមាំបំផុត គឺ ៧០ ភាគរយមានឪកាសក្នុងការកើតមានជំងឺលើសឈាមនៅពេលចាប់ផ្តើមនៃការស្រាវជ្រាវ បើធៀបទៅនឹង ៥០ ភាគរយ ឪកាសនៃអ្នកដែលមានកម្រិតខ្ពស់នៃកាយសម្បទារឹងមាំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មនុស្សជាង ៨ ពាន់នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺលើសឈាមអំឡុងពេលនៃការស្រាវជ្រាវ ៤៩ ភាគរយមានកម្រិតនៃការសម្បទាមិនសូវរឹងមាំ និង ២១ ភាគរយមានកម្រិតកាយសម្បទាល្អបំផុត។ អ្នកដែលមានកាយសម្បទាល្អបំផុត គឺមាន ២០ ភាគរយហាក់ដូចជាមិនសូវវិវត្តទៅជាជំងឺលើសឈាម ជាងអ្នកដែលមានកម្រិតកាយសម្បទាមិនល្អបំផុត។
ការស្រាវជ្រាវថ្ងៃក្រោយ គឺចាំបាច់ដើម្បីមើលថាតើកម្រិតកាយសម្បទាល្អជះឥទ្ធិពលលើហានិភ័យនៃជំងឺលើសឈាម។ ប្រសិនបើអ្នកកំពុងតែធ្វើលំហាត់ប្រាណ អ្នកមានកាយសម្បទាល្អ ឱកាសក្នុងការវិវត្តទៅជាជំងឺលើសឈាម គឺនឹងទាប៕