ពីក្បាលដល់ចុងជើង ឆ្អឹងផ្តល់នូវការទ្រទ្រង់ចំពោះខ្លួនរបស់យើង និងជួយបង្កើតជារូបរាង។ លលាដ៍ក្បាលការពារខួរក្បាល និងបង្កើតជាទម្រង់នៃមុខ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខួរឆ្អឹងខ្នង ដែលជាផ្លូវមួយសម្រាប់ផ្ញើសាររវាងខួរក្បាល និងខ្លួនប្រាណនោះ ត្រូវបានការពារដោយឆ្អឹងខ្នង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្អឹងជំនីបង្កើតបានជាប្រអប់ទ្រូងដែលការពារបេះដូង សួត ថ្លើម និងអណ្តើក ហើយឆ្អឹងអាងត្រគាកជួយការពារប្លោកនោម ពោះវៀន និងចំពោះស្ត្រី ការពារប្រដាប់បន្តពូជរបស់ស្ត្រី។ ទោះបីជាវាពិតជាតូច ប៉ុន្តែឆ្អឹង គឺរឹងមាំគ្រប់គ្រាន់ដើម្បីទ្រទ្រង់ទម្ងន់ទាំងមូលរបស់យើង។
ដំបូង នៅពេលដែលគ្រោងឆ្អឹងបង្កើតជារូបរាង វាត្រូវបានបង្កើតានដោយឆ្អឹងខ្ចី ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយ វាចាប់ផ្តើមដំណើរការនៃការបង្កើតឆ្អឹងឲ្យបានពេញលេញ។ ការបង្កើតឆ្អឹងឲ្យបានពេញលេញនេះ គឺនៅពេលដែលឆ្អឹងខ្ចីត្រូវបានជំនួសដោយការប្រមូលផ្តុំនៃកាល់ស្យូម និងកាឡូហ្សែន ដែលជាសមាសធាតុផ្សំចំបងទាំងពីររបស់ឆ្អឹង។ វាចំណាយពេលប្រហែលជា ២០ ឆ្នាំសម្រាប់ដំណើរការនេះ។
ឆ្អឹងកុមារ និងឆ្អឹងរបស់មនុស្សវ័យជំទង់ គឺតូចជាងឆ្អឹងរបស់មនុស្សពេញវ័យ។ វាមានកោសិកាឆ្អឹងខ្ចីដែលលូតលាស់ជាកម្ពស់ ហើយបន្ទាប់មកបានផ្លាស់ប្តូរជាឆ្អឹងរឹងមាំ និងជាឆ្អឹងសំបូរទៅដោយសារធាតុរ៉ែ៕