ភាគច្រើន ការត្អើកនឹងបាត់ទៅវិញដោយខ្លួនវាអំឡុងពេលប៉ុន្មាននាទីទៅប៉ុន្មានម៉ោង និងមិនតម្រូវឲ្យមានការព្យាបាលអ្វីនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដំណោះស្រាយនៅផ្ទះជាច្រើនត្រូវបានគេប្រើ ដើម្បីព្យាបាលការត្អើកនេះឲ្យបានឆាប់រហ័ស ប្រសិនបើវារំខានខ្លាំងដល់អ្នកជំងឹ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ភាគច្រើនទាក់ទងទៅនឹងការកើនឡើងកម្រិតឧស្ម័នកាបូនិកនៅក្នុងឈាម ដែលជាធម្មតាបញ្ឈប់ការត្អើក។ ដំណោះស្រាយទាំងនោះរួមមាន ៖
- ទប់ដង្ហើម និងរាប់ដល់ ១០
- ផឹកទឹកត្រជាក់មួយកែវភ្លាមៗ
- ញ៉ាំទឹកឃ្មុំមួយស្លាបព្រា។
ករណីមិនបាត់ ការព្យាបាលចំពោះការត្អើកអាស្រ័យទៅលើមូលហេតុនៃការត្អើក និងអាចព្យាបាលដោយថ្នាំជាដើម។ ប្រសិនបើអ្នកមានការត្អើកដែលមានរយៈពេលជាច្រើនថ្ងៃ គ្រូពេទ្យអាចធ្វើតេស្តនានាដើម្បីញែកចេញពីបញ្ហាធ្ងន់ធ្ងរ៕