វីតាមីន C ត្រូវបានគេសិក្សាអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ព្យាបាលចំពោះជំងឺផ្តាសាយ ឬជាមធ្យោបាយ ដើម្បីជួយការពារជំងឺផ្តាសាយនោះ។ ប៉ុន្តែ ការស្រាវជ្រាវនោះ មិនទាន់ស្ថិតស្ថេរនោះទេ។ សរុបមក អ្នកឯកទេសបានរកឃើញតិចតួចនូវអត្ថប្រយោជន៍របស់វីតាមីន C សម្រាប់ការពារ ឬព្យាបាលជំងឺផ្តាសាយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

នៅក្នុងការស្រាវជ្រាវ អ្នកស្រាវជ្រាវចង់រកមើលថាតើការប្រើវីតាមីន C លើសពី ២០០ មីលីក្រាមក្នុងមួយថ្ងៃអាចជួយបន្ថយភាពញឹកញាប់ រយៈពេល ឬភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយឬយ៉ាងណា។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ក្រោយពីតាមដាន ពួកគេបានរកឃើញនៅពេលដែលប្រើវាក្រោយពីជំងឺផ្តាសាយចាប់ផ្តើមមាន ថ្នាំវីតាមីន C មិនធ្វើឲ្យជំងឺផ្តាសាយមានរយៈពេលខ្លី ឬបន្ថយភាពធ្ងន់ធ្ងរនោះទេ។

នៅពេលដែលប្រើវាជារៀងរាល់ថ្ងៃ វីតាមីន C អាចបន្ថយរយៈពេលនៃជំងឺផ្តាសាយបានតិចដោយ ៨ ភាគរយ ចំពោះមនុស្សពេញវ័យ និង ១៤ ភាគរយចំពោះកុមារ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង