ឪពុកម្តាយគ្រប់រូបចង់ឲ្យកូនរបស់ខ្លួនញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អ ប៉ុន្តែពួកគេមិនប្រាកដថា គេអាចចូលចិត្តអ្វីដែលអ្នកចង់ឲ្យគេញ៉ាំនោះទេ ហើយពេលខ្លះ គេអាចប្រឆាំងនឹងអ្នក ប្រសិនបើអ្នកបង្ខំគេខ្លាំងពេក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រុមអ្នកជំនាញបានបង្ហាញពីវិធីសាស្ត្រដូចខាងក្រោមនេះ ដើម្បីជួយឲ្យកូនអ្នកចេះញ៉ាំអាហារដែលមានសុខភាពល្អ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- សូមឲ្យកូនរបស់អ្នកជួយរៀបចំបន្លែ ឬអាហារនានា ជំនួសការប្រាប់ពួកគេឲ្យញ៉ាំបន្លែ។ ពន្យល់ពីអត្ថប្រយោជន៍នៃការញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អ ជំនួសឲ្យការជម្រុញគេឲ្យញ៉ាំ។
- លើកទឹកចិត្តឲ្យមានការសន្ទនាអំពីសារជាតិចិញ្ចឹម និងការញ៉ាំអាហារដែលផ្តល់នូវសុខភាពល្អ។
- យល់ថាការចង់ញ៉ាំអាហារដែលមិនផ្តល់នូវសុខភាព គឺមានគ្រប់ទីកន្លែងសម្រាប់មនុស្សគ្រប់វ័យ។
- បង្កើតនូវការកំណត់ការញ៉ាំអាហារដែលមិនផ្តល់នូវសុខភាព និងរកមើលពីស្ថេរភាពមួយ។ អាហារទាំងនេះអាចញ៉ាំបានម្តងម្កាលបាន។
- ផ្ទះបាយត្រូវមានអាហារដែលផ្តល់នូវសុខភាពល្អ ហើយធ្វើជាគម្រូល្អដោយញ៉ាំអាហារទាំងនោះដោយខ្លួនអ្នកជាមុនសិន៕