អ្នកស្រាវជ្រាវជាច្រើនបានធ្វើសេចក្តីរាយការណ៍ថា ការផឹកទឹកឲ្យបានគ្រប់គ្រាន់ នឹងបន្ថយហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោមរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការផឹកទឹក គឺជាមធ្យោបាយដែលមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យក្នុងការវិវត្តនៃគ្រួសក្នុងតម្រងនោមបានដល់ទៅពាក់កណ្តាល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គ្រួសក្នុងតម្រងនោមបណ្តាលឲ្យមានបញ្ហាដល់រាងកាយ និងជម្រុញឲ្យមានការវិវត្តទៅជាជំងឺនៃតម្រងនោមផងដែរ ដូចនេះ ការបញ្ជាក់នៃការបន្ថយហានិភ័យតាមរយៈការផ្តល់ជាតិទឹក គឺជាការស្រាវជ្រាវដ៏សំខាន់។
អ្នកដែលបានផលិតទឹកនោមពីរទៅពីរលីត្រកន្លះ គឺមានតិចជាង ៥០ ភាគរយក្នុងការកកើតមានជាគ្រួសក្នុងតម្រងនោម ជាងអ្នកដែលផលិតទឹកនោមតិចជាងនេះ។ បរិមាណនៃការបង្កើតទឹកនោមនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងការផឹកទឹកប្រហែលជា ១,៥ លីត្រ ទៅ ២,៥ លីត្រក្នុងមួយថ្ងៃ។
ការផឹកទឹកច្រើនរក្សាទឹកនោមឲ្យថ្លាជាមួយនឹងការបញ្ចេញចោលកាកសំណល់។ ការនោមច្រើនមានន័យថា សារធាតុរ៉ែដែលបង្កឲ្យមានជាគ្រួសក្នុងតម្រងនោម មានឱកាសតិចដើម្បីប្រមូលផ្តុំ និងកើតមាននៅក្នុងប្រដាប់បង្ហូរទឹកម៉ូត្រ។
ការកើនឡើងការផឹកទឹកត្រូវបានគេណែនាំជាយូរដូចទៅនឹងយុទ្ធសាស្ត្រសាមញ្ញសម្រាប់ការពារគ្រួសក្នុងតម្រងនោម៕