ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ២/៣ នៃអ្នកជក់បារី នឹងស្លាប់ឆាប់ពីទម្លាប់របស់ពួកគេ ប្រសិនបើពួកគេមិនឈប់ជក់បារីទេនោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការស្រាវជ្រាវបានចង្អុលបង្ហាញថា វាមិនដែលយឺតពេលក្នុងការផ្តាច់បារីនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យើងបានដឹងហើយថា ការជក់បារីគឺជារឿងមិនល្អ។ ទោះបីជាមានអត្រាទាបខ្លាំងនៃការជក់បារីនៅក្នុងប្រទេសអូស្ត្រាលីក៏ដោយ ប៉ុន្តែយើងបានរកឃើញថា អ្នកជក់បារីមានហានិភ័យបីដងនៃការស្លាប់មុនអាយុ បើធៀបទៅនឹងអ្នកដែលមិនដែលជក់បារីសោះ។
គេបានរកឃើញថា អ្នកជក់បារីនឹងស្លាប់នៅ១០ឆ្នាំខាងមុខលឿនជាងអ្នកដែលមិនជក់បារី។
ធៀបទៅនឹងអ្នកដែលមិនជក់បារី ការជក់បារីដប់ដើមក្នុងមួយថ្ងៃបង្កើនហានិភ័យនៃការស្លាប់ឆាប់ទ្វេដង។ ហើយការជក់បារីមួយកញ្ចប់ជារៀងរាល់ថ្ងៃបង្កើនហានិភ័យនៃការស្លាប់មុនអាយុនេះដល់ទៅ ៤ ឬ ៥ ដង នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត BMC Medicine។
ការស្រាវជ្រាវបន្ថែមត្រូវតែផ្តល់សារដល់អ្នកជក់បារីថា វាមិនដែលយឺតពេលក្នុងការផ្តាច់បារីនោះទេ មិនថាអាយុប៉ុន្មាន ឬអ្នកជក់បារីច្រើនប៉ុណ្ណានោះទេ៕