ជំងឺមហារីកសុដន់ចំពោះបុរស គឺជាជំងឺមួយកម្រ ដោយមានប្រហែល១%នៃជំងឺមហារីកសុដន់ទាំងអស់។ ស្ថិតិពីសមាគមន៍ជំងឺមហារីកអាមេរិច (American Cancer Society) បានបង្ហាញថា នៅក្នុងឆ្នាំ២០១៥ ប្រហែល ២ ៣៥០ ករណីថ្មីនៃជំងឺមហារីកសុដន់ចំពោះបុរសត្រូវបានគេធ្វើរោគវិនិច្ឆ័យ ហើយជំងឺមហារីកសុដន់នេះនឹងបណ្តាលឲ្យបុរសស្លាប់ប្រហែលជា ៤០០ នាក់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺមហារីកសុដន់ គឺមាន ១០០ ដងចំពោះស្ត្រីច្រើនជាងបុរស។ ករណីនៃជំងឺមហារីកសុដន់ទូទៅបំផុត ត្រូវបានរកឃើញចំពោះបុរសអាយុនៅចន្លោះ ៦០ ឆ្នាំទៅ ៧០ ឆ្នាំ បើបីជាបញ្ហានេះអាចវិវត្តមានលើបុរសគ្រប់វ័យទាំងអស់ក៏ដោយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហានិភ័យកក្នុងការវិវត្តនៃជំងឺមហារីកសុដន់ចំពោះបុរស គឺប្រហែល ១/១០ នៃ១% ឬម្នាក់ក្នុងចំណោម ១ ០០០នាក់។ អត្រានៃការកើតថ្មីនៃជំងឺមហារីកសុដន់ចំពោះបុរស នៅតែថេរក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយនេះ៕