ការប្រែប្រួលសុដន់

ស្ត្រីមានផ្ទៃពោះភាគច្រើននឹងមានអារម្មណ៍ថាមានការប្រែប្រួលសុដន់របស់ពួកគេ។ សុដន់របស់ពួកគេនឹងកើនឡើងទំហំនៅពេលដែលក្រពេញទឹកដោះ និងជាលិកាខ្លាញ់រីកធំ ដែលបណ្តាលឲ្យសុដន់តឹងអំឡុងពេលខែដំបូង និងការខែចុងក្រោយនៃការមានផ្ទៃពោះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សរសៃឈាមវ៉ែនអាចឃើញនៅពេលដែលការស្រោចស្រប់ឈាមបានកើនឡើង។ ក្បាលសុដន់របស់អ្នកក៏អាចប្រែជាក្រម៉ៅ ហើយជួនកាលទឹកដោះដំបូងអាចចេញពីសុដន់។ ការប្រែប្រួលដែលបានរៀបរាប់ខាងលើនេះ គឺជារឿងធម្មតានោះទេ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការណែនាំ

  • ពាក់អាវទ្រនាប់ដែលផ្តល់នូវការទ្រសុដន់បានត្រឹមត្រូវ
  • ជ្រើសរើសអាវទ្រនាប់ជាតិកូតុង ឬអាវដែលត្រូវបានធ្វើពីសរសៃធម្មជាតិ
  • សូមពាក់អាវទ្រនាប់ធំបន្តិចនៅពេលដែលសុដន់របស់អ្នកចាប់ផ្តើមធំ
  • សូមកុំព្យាយាមពាក់អាវទ្រនាប់នៅពេលយប់
  • សូមលាងសុដន់របស់អ្នកជាមួយនឹងទឹកក្តៅឧណ្ណៗប៉ុណ្ណោះ ហើយសូមកុំប្រើសាប៊ូ ឬផលិតផលផ្សេងៗដែលអាចបណ្តាលឲ្យស្ងួត៕