ការពារស្បែករបស់អ្នក

ជំងឺមហារីកស្បែកភាគច្រើនអាចត្រូវបានការពារបាន។ សូមធ្វើតាមវិធីសាស្ត្រខាងក្រោម ដើម្បីការពារស្បែករបស់អ្នកពីការត្រូវពន្លឺព្រះអាទិត្យ។ អ្នកអាចបន្ថយឱកាសនៃការវិវត្តទៅជាជំងឺមហារីកស្បែក និងជួយការពារពីការជ្រួញបាន។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជៀសវាងការត្រូវពន្លឺព្រះអាទិត្យ

មធ្យោបាយល្អបំផុត ដើម្បីការពារការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ គឺត្រូវជៀសវាងពីការត្រូវពន្លឺថ្ងៃ។ សូមកុំឲ្យត្រូវពន្លឺថ្ងៃ ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ថ្ងៃ ដែលជាពេលដែលពន្លឺព្រះអាទិត្យខ្លាំងបំផុត។ រកអ្វីបិទបាំង ប្រសិនបើអ្នកត្រូវទៅក្រៅ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មធ្យោបាយដទៃទៀតដើម្បីការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យរួមមានការពាក់របស់ការពារដូចជា ៖

  • មួកដែលអាចគ្របលើក ត្រចៀក ភ្នែក និងលលាដ៍ក្បាល
  • វ៉ែនតាការពារពន្លឺព្រះអាទិត្យ ដើម្បីការពារការខូចភ្នែក
  • ពាក់សម្លៀកបំពាក់ដែលគ្របដៃ និងជើងរបស់អ្នកបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង