ការឈាមច្រមុះ អាចជារឿងមួយគួរឲ្យខ្លាច និងស្លន់ស្លោរ ប៉ុន្តែ សូមរក្សាភាពស្ងប់ស្ងាត់។ ការហូរឈាមច្រមុះភាគច្រើនអាចមើលទៅធ្ងន់ធ្ងរជាងអ្វីដែលវាមាន។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សឹងតែការហូរឈាមច្រមុះទាំងអស់អាចត្រូវបានព្យាបាលនៅផ្ទះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រសិនបើអ្នកមានការហូរឈាមច្រមុះ សូមអង្គុយចុះ និងអោនទៅមុខ។ ការរក្សាក្បាលឲ្យខ្ពស់ជាងបេះដូងនឹងពន្យឺតដល់ការហូរឈាមនេះ។

ការអោនទៅមុខនឹងមិនធ្វើឲ្យការហូរឈាមច្រមុះចាក់ចូលទៅក្រោយបំពង់កនោះទេ។ ប្រសិនបើអ្នកងើយទៅក្រោយ អ្នកអាចលេបឈាមបាន។ នេះអាចធ្វើឲ្យរលាកក្រពះរបស់អ្នក។

ចូរយកដៃបិតច្រមុះរបស់អ្នក។ សូមខ្ទប់វា ៥ នាទី។ ប្រសិនបើនៅតែហូរ ខ្ទប់វា ៥ ទៅ ១០ នាទីទៀត។

នៅពេលដែលការហូរឈាមត្រូវបានបញ្ឈប់ សូមកុំធ្វើអ្វីដែលធ្វើឲ្យវាហូរទៀត ដូចជាការកេសច្រមុះជាដើម។

សូមទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើ ៖

  • ការហូរឈាមបន្តលើសពី ២០ នាទី
  • ការហូរឈាមត្រូវបានបង្កឡើងដោយគ្រោះថ្នាក់ ដូចជាការដួល ឬធ្លាក់ពីលើទីខ្ពស់ ឬមានអ្វីវាយចំមុខ
  • អ្នកហូរឈាមច្រមុះជារឿយៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង