រើម គឺជាការឆ្លងមេរោគវីរុសដែលបណ្តាលឲ្យឈឺ រមាស់ និងឡើងកន្តួលក្រហម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខណៈដែលកន្តួលក្រហមអាចកើតមានគ្រប់កន្លែងនៅលើខ្លួន ជារឿយៗវាវិវត្តលើដងខ្លួន ជាពិសេសក្បែរប្រដាប់ភេទ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រើម អាចវិវត្តមានក្នុងចំណោមអ្នកដែលធ្លាប់កើតជំងឺអុតស្វាយ។ វីរុសនៃជំងឺអុតស្វាយមានសកម្មភាពទៀត នៅពេលដែលមនុស្សកាន់តែមានវ័យចំណាស់ ដែលនាំឲ្យកើតជារើម។
ក្រុមគ្រូពេទ្យជំនាញអាមេរិចបានបង្ហាញពីមធ្យោបាយទាំងនេះ ដើម្បីកាត់បន្ថយការឈឺចាប់ដោយសាររើម ៖
- ត្រាំទឹកត្រជាក់ ឬស្អំកន្សែងត្រជាក់ ឬថង់ទឹកកកនៅលើកន្តួល
- ប្រើថ្នាំលាបលើកន្តួលក្រហម ដើម្បីបន្ថយការរមាស់
- ប្រើបង់រុំស្អាត ដើម្បីគ្របលើកន្តួលក្រហម
- ពាក់សម្លៀកបំពាក់កូតុងស្តើងៗ៕