សូមសាកល្បងប្រើថ្នាំដើម្បីបន្ថយការឈឺចាប់ និងការហូរឈាម។ ចាប់ផ្តើមប្រើថ្នាំបំបាត់ការឈឺចាប់ទៅតាមការណែនាំ នៅពេលដែលរោគសញ្ញាទើបតែចាប់ផ្តើម ឬមួយថ្ងៃមុននឹងរដូវរបស់អ្នកចាប់ផ្តើមមាន។ ប្រសិនបើកំពុងតែព្យាយាមមានផ្ទៃពោះ សូមសួរគ្រូពេទ្យមុននឹងប្រើថ្នាំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត ដូចជាថ្នាំអ៊ីប៊ុយប្រូហ្វេន អាចបន្ថយការឈឺចាប់ពេលមករដូវ និងបន្ថយការហូរឈាមដោយបន្ថយកម្រិតនៃអ័រម៉ូនប្រូស្តាក្លង់ឌីន
- ប្រសិនបើថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីនមិនបន្ថយការឈឺចាប់ទេនោះ សូមសាកល្បងប្រើថ្នាំអាសេតាមីណូហ្វេនវិញ។
- សូមប្រាកដថាបានធ្វើតាមការណែនាំរបស់ស្លាកសញ្ញានៃថ្នាំ។ សូមកុំប្រើថ្នាំអាស្ពីរីនឲ្យសោះ ប្រសិនបើអ្នកមានអាយុក្រោម២០ឆ្នាំ ព្រោះមានហានិភ័យនៃជំងឺ Reye។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មធ្យោបាយបន្ថែមទៀត ដើម្បីបន្ថយការឈឺពោះពេលមករដូវ ៖
- សូមស្អំទឹកក្តៅឧណ្ណៗលើពោះ ពីព្រោះកម្តៅជម្រុញដល់លំហូរឈាម និងអាចបន្ថយការឈឺបាន
- ចូរគេងរាបស្មើ និងលើកជើងរបស់អ្នកឲ្យខ្ពស់ ដោយដាក់ខ្នើយក្រោមជង្គង់
- គេងទៅម្ខាង និងបត់ជង្គង់មកនៅលើទ្រូង ដែលនេះនឹងជួយបន្ថយសម្ពាធនៅនឹងចង្កេះ
- ធ្វើលំហាត់ប្រាណជាទៀងទាត់ ពីព្រោះការធ្វើលំហាត់ប្រាណជម្រុញដល់លំហូរឈាម បង្កើតនូវអ័រម៉ូនអង់ដរហ្វីនប្រឆាំងនឹងការឈឺ ហើយអាចបន្ថយការឈឺចាប់បាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855