ទម្លាប់នៃការជុះលាមក ស្ត្រេស និងបញ្ហាសុខភាព អាចបង្កើនហានិភ័យក្នុងការវិវត្តទៅជាជំងឺឬសដូងបាត ឬធ្វើឲ្យជំងឺឬសដូងបាតកាន់តែអាក្រក់ទៅៗ។ កត្តាហានិភ័យមួយចំនួនអាចត្រូវបានការពារ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រឿងដែលបង្កើនហានិភ័យរបស់អ្នក ៖
- ការទល់លាមក ឬការរាគដែលមិនបាត់ទៅវិញ ដែលបញ្ហានេះអាចនាំឲ្យប៉ះពាល់ដល់ទម្លាប់នៃការជុះលាមករបស់អ្នក
- លើសទម្ងន់
- ប្រវត្តិគ្រួសារមានជំងឺឬសដូងបាត ដែលអ្នកអាចទទួលតំណរពូជនេះ
- មានអាយុលើសពី ៥០ ឆ្នាំ ៖ ពាក់កណ្តាលនៃអ្នកដែលមានអាយុលើសពី ៥០ ឆ្នាំ ស្វែងរកការព្យាបាលនៃជំងឺឬសដូងបាត
- មានផ្ទៃពោះ និងការសម្រាលកូន ៖ នៅពេលដែលទារកកាន់តែវិវត្តធំធាត់អំឡុងពេល៦ខែនៃការមានផ្ទៃពោះ ចំណុះឈាម និងសម្ពាធលើសរសៃឈាមនឹងអាងត្រគាកកើនឡើង។ ការឈឺពោះកើតក៏អាចបណ្តាលឲ្យឬសដូងបាតចាប់ផ្តើមមាន ឬកាន់តែអាក្រក់ទៅៗ
- ជំងឺថ្លើម ជំងឺបេះដូង ឬទាំងពីរតែម្តងអាចបណ្តាលឲ្យឈាមត្រឡប់ទៅក្នុងអាងត្រគាក និងពោះវិញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រឿងដែលអាចធ្វើឲ្យជំងឺឬសដូងបាតកាន់តែអាក្រក់ទៅៗ ៖
- អង្គុយ ឬឈរយូរពេក។ នេះអាចបណ្តាលឲ្យឈាមចាល់នៅនឹងតំបន់រន្ធគូថ និងបង្កើនសម្ពាធនៃសរសៃឈាមវ៉ែន
- លើករបស់ធ្ងន់ៗញឹកញាប់ពេក ដែលនេះអាចបង្កើនសម្ពាធនៃសរសៃឈាមភ្លាមៗ៕