មធ្យោបាយពន្យារកំណើតបែបធម្មជាតិ គឺមិនថ្លៃ បើធៀបទៅនឹងមធ្យោបាយនៃការពន្យារកំណើតដទៃទៀត។ យ៉ាងណាមិញ វានៅតែមានគុណវិបត្តិដែលយើងគួរតែពិចារណា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អត្ថប្រយោជន៍នៃការពន្យារកំណើតដោយធម្មជាតិរួមមាន ៖
- ស្ត្រីមិនចាំបាច់លេបថ្នាំ ឬប្រើប្រាស់នៃថ្នាំអ័រម៉ូនអ្វីនោះទេ
- មិនចាំបាច់ប្រើប្រាស់មធ្យោបាយនានាដោយចាំបាច់មានគ្រូពេទ្យណែនាំ
- គ្មានចំណាយថវិការ
- ងាយស្រួល។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គុណវិបត្តិនៃការពន្យារកំណើតដោយធម្មជាតិរួមមាន ៖
- វាអាចពិបាកប៉ាន់ស្មាន ឬដឹងឲ្យបានច្បាស់នៅពេលដែលស្ត្រី គឺមានការបង្កកំណើត ដោយអនុញ្ញាតអោយកើនឡើងឪកាសក្នុងការមានកូនដោយមិនចង់បាន
- ការពន្យារកំណើតតាមបែបធម្មជាតិ មិនមានប្រសិទ្ធភាពដូចទម្រង់មួយចំនួននៃការពន្យារកំណើតដទៃនោះទេ
- មិនអាចរួមភេទនៅពេលណាមួយដែលអ្នកអាចមានកូន គឺជាគុណវិបត្តិចំពោះស្ត្រីមួយចំនួន៕