គ្រប់អាហារដែលអ្នកបានញ៉ាំចាប់ផ្តើមកម្ចេចនៅក្នុងមាត់របស់អ្នក។ នៅពេលដែលអាហារត្រូវបានរំលាយ និងត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម ពួកវាត្រូវបានចាប់ចូលទៅក្នុងសួត និងត្រូវបានបញ្ចេញតាមខ្យល់ដកដង្ហើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកញ៉ាំអាហារដែលមានក្លិនខ្លាំង ដូចជាខ្ទឹមបារាំង ឬខ្ញីជាដើម សូមខ្ពុរមាត់ និងដុសធ្មេញ ដើម្បីបំបាត់ក្លិននេះ។ ក្លិននឹងមិនបាត់ទៅវិញពេញលេញរហូតដល់អាហារបានឆ្លងកាត់ក្នុងខ្លួនរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ហេតុអ្វីបានជាទម្លាប់អាក្រក់បណ្តាលឲ្យក្លិនដកដង្ហើមមិនល្អ?
ប្រសិនបើអ្នកមិនដុសធ្មេញ និងខ្ពុរមាត់ជារៀងរាល់ថ្ងៃទេនោះ មេរោគតូចៗដែលសល់ពីអាហារអាចមាននៅក្នុងមាត់របស់អ្នក ជម្រុញឲ្យមានការលូតលាស់បាក់តេរីនៅចន្លោះធ្មេញ ជុំវិញអញ្ចាញ និងនៅលើអណ្តាត។ នេះបណ្តាលឲ្យក្លិនដកដង្ហើមមិនល្អ។
បន្ថែមពីលើនេះ បាក់តេរីបង្កឲ្យមានក្លិនមាត់ និងមេរោគតូចៗនេះ អាចបណ្តាលឲ្យក្លិនមាត់មិនល្អ ប្រសិនបើធ្មេញមិនត្រូវបានលាងសម្អាតបានស្អាតទេនោះ។
ការជក់បារី និងប្រើថ្នាំជក់ជាដើម ក៏អាចបណ្តាលឲ្យក្លិនដកដង្ហើមមិនល្អ បន្ថយសមត្ថភាពក្នុងការទទួលរសជាតិនៃអាហារ និងអាចរលាកអញ្ចាញធ្មេញផងដែរ។
តើបញ្ហាសុខភាពអ្វីខ្លះបណ្តាលឲ្យអ្នកមានក្លិនមាត់មិនល្អនេះ?
ការមានក្លិនមាត់មិនល្អជាប់ អាចជាសញ្ញាមិនល្អនៃជំងឺអញ្ចាញធ្មេញ។ ជំងឺអញ្ចាញធ្មេញត្រូវបានបង្កឡើងដោយការកកើតបន្ទះកាកសំណល់នៅលើធ្មេញ។ មេរោគបាក់តេរីបណ្តាលឲ្យបង្កើតជាតិពុលដែលធ្វើឲ្យរលាកអញ្ចាញធ្មេញ។ ប្រសិនបើជំងឺនៃអញ្ចាញធ្មេញបានបន្តដោយមិនព្យាបាល វាអាចខូចអញ្ចាញធ្មេញ និងឆ្អឹងសន្លាក់ធ្មេញ។
មូលហេតុនៃមាត់ធ្មេញនៃខ្យល់ដកដង្ហើមមិនល្អដទៃទៀត ក៏អាចបណ្តាលឲ្យក្លិនមាត់មិនល្អផងដែរ។ ទឹកមាត់ គឺចាំបាច់ដើម្បីបន្សើមនៅក្នុងមាត់ បន្សាបអាស៊ីតដែលត្រូវបានបង្កើតឡើងដោយកកើតបន្ទះនៅលើធ្មេញ និងលាងសម្អាតកោសិកាស្លាប់ដែលប្រមូលផ្តុំនៅលើអណ្តាត អញ្ចាញ និងថ្គាម។
ប្រសិនបើមិនត្រូវបានយកចេញទេនោះ កោសិកាទាំងនេះប្រមូលផ្តុំ និងអាចបណ្តាលឲ្យក្លិនមិនល្អ។ មាត់ស្ងួតអាចជាឥទ្ធិពលមួយទៀតនៃការប្រើប្រាស់ថ្នាំ បញ្ហានៃក្រពេញទឹកមាត់ជាដើម។
ជំងឺជាច្រើនដទៃទៀតអាចបណ្តាលឲ្យក្លិនមាត់មិនល្អ។ បញ្ហាអាចរួមមាន ជំងឺរលាកសួត ជំងឺរលាកឆ្អឹងស៊ីនុសរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ការច្រាល់អាស៊ីតក្រពះរ៉ាំរ៉ៃ និងបញ្ហាថ្លើម ឬតម្រងនោម៕