ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ជំងឺបេះដូង ជំងឺធ្លាក់ទឹកចិត្ត និងស្ត្រេស អាចជាការបញ្ចូលគ្នាដែលនាំឲ្យអ្នកជំងឺស្លាប់បាន។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ្នកស្រាវជ្រាវបានមើលពីឥទ្ធិពលនៃស្ត្រេស និងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរលើអ្នកជំងឺបេះដូងជិត ៤ ៥០០ នាក់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការបូកបញ្ចូលគ្នានៃការស្ត្រេសខ្លាំង និងរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត អាចជាការប៉ះពាល់យ៉ាងខ្លាំង ចំពោះអ្នកដែលមានជំងឺបេះដូងអំឡុងពេលនៃរយៈពេលដំបូង។

អ្នកដែលបានប្រាប់ថាមានស្ត្រេស និងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរនោះ គឺមាន៤៨%ហាក់ដូចជាមានការគាំងបេះដូង ឬស្លាប់អំឡុងពេល ២,៥ ឆ្នាំដំបូងនៃការតាមដានជាងអ្នកដែលមានស្ត្រេស និងជំងឺធ្លាក់ទឹកចិត្តស្រាល។

ទោះជាយ៉ាងណាក៏ដោយ ការតាមដានរយៈពេលយូរមិនបានបង្ហាញពីការផ្សារភ្ជាប់គ្នាដែលគួរឲ្យកត់សម្គាល់នោះទេ។

អ្នកដែលមានទាំងស្ត្រេស និងជំងឺធ្លាក់ទឹកចិត្តហាក់ដូចជាបានប្រាប់ថាបានយំថ្មីៗ និងមានអារម្មណ៍ថាពួកគេកំពុងតែប្រឈមមុខទៅនឹងស្ថានភាពពិបាក និងមិនអាចគ្រប់គ្រងបញ្ហាផ្ទាល់ខ្លួននេះបាន។

ការព្យាបាលបែបចិត្តសាស្ត្រ អាចបន្ថយឪកាសរបស់ពួកគេសម្រាប់ការស្លាប់ ឬគាំងបេះដូងនាពេលអនាគតបាន។ ស្ត្រេស ឬជំងឺធ្លាក់ទឹកចិត្តតែមួយមុខមិនបង្កើនហានិភ័យនៃការគាំងបេះដូងដទៃទៀត ឬការស្លាប់នោះទេ។

ការស្រាវជ្រាវបានរកឃើញពីការផ្សារភ្ជាប់គ្នាតែមួយប៉ុណ្ណោះ ហើយមិនបានបង្ហាញថា កម្រិតខ្ពស់នៃស្ត្រេស ឬជំងឺធ្លាក់ទឹកចិត្តបានបណ្តាលឲ្យគាំងបេះដូង ឬស្លាប់នោះទេ។

យ៉ាងណាមិញ ជំងឺធ្លាក់ទឹកចិត្ត និងស្ត្រេស ត្រូវបានរកឃើញពីមុនថាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិវត្តនៃជំងឺបេះដូង ក៏ដូចជាការគាំងបេះដូង និងជំងឺស្ទះសរសៃឈាមខួរក្បាល ចំពោះបុរស និងស្ត្រីដែលបានទទួលរងពីជំងឺបេះដូងនោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង