ទោះបីជាកុមារភាគច្រើននឹងមានយ៉ាងហោចណាស់នូវការឆ្លងមេរោគនៅនឹងត្រចៀកម្តង មុននឹងពួកគេឈានចូលអាយុមួយឆ្នាំក៏ដោយ ការឆ្លងមេរោគអាចជារឿងពិបាកសម្រាប់ឪពុកម្តាយដើម្បីដឹងអំពីរឿងនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វេជ្ជបណ្ឌិត អេនដ្រូវ ហូថាលីង បាននិយាយថា ការកំណត់ និងការព្យាបាលការឆ្លងមេរោគនៅនឹងត្រចៀកចំពោះទារក គឺជារឿងសំខាន់ ដោយសារតែវាអាចនាំឲ្យមានបញ្ហាដទៃទៀត បើអ្នកមានការធ្វេសប្រហែស។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វេជ្ជបណ្ឌិត អេនដ្រូវ ហូថាលីងបាននិយាយថា ជំងឺនៃការស្តាប់លឺអាចនាំឲ្យមានឧបសគ្គ ចំពោះការវិវត្តនៃការនិយាយ និងការលូតលាស់របស់កុមារ។ ជាធម្មតា ការឆ្លងមេរោគនៅនឹងត្រចៀក គឺស្ថិតនៅនឹងត្រចៀកកណ្តាល។
រោគសញ្ញានៃការឆ្លងមេរោគនៅនឹងត្រចៀកចំពោះកុមាររួមមាន គ្រុនក្តៅ មួរម៉ៅ ពិបាកគេង និងមានអារម្មណ៍ថាធ្ងន់ៗក្នុងត្រចៀក។
ថ្នាំអង់ទីប៊ីយោទិចគួរតែត្រូវបានប្រើ ប្រសិនបើការឆ្លងមេរោគមិនអាចត្រូវបានគ្រប់គ្រងបាន។ ថ្នាំអាសេតាមីណូហ្វេន ឬថ្នាំអ៊ីប៊ុយប្រូហ្វេនអាចបន្ថយការឈឺចាប់ ប៉ុន្តែ សូមពិនិត្យជាមួយនឹងគ្រូពេទ្យអំពីកម្រិតថ្នាំត្រឹមត្រូវ។
ជម្រើសដោយមិនប្រើថ្នាំ គឺស្អំកន្សែងក្តៅឧណ្ណៗនៅនឹងត្រចៀក៕