អ្នកឯកទេសមួយរូបបាននិយាយថា ថ្នាំចំពោះកុមារ ទោះបីជាថ្នាំដែលអ្នកបានទិញនៅតាមឱសថស្ថានស្របច្បាប់ក៏ដោយ ក៏វាអាចគ្រោះថ្នាក់ ប្រសិនបើកុមារប្រើវាច្រើនពេក។
នេះហើយជាមូលហេតុដែលគ្រូពេទ្យចង់ឲ្យឪពុកម្តាយ និងអ្នកថែទាំរបស់ពួកគេដឹងពីរបៀបប្រើថ្នាំទាំងនេះដោយមានសុវត្ថិភាព។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មុននឹងផ្តល់ថ្នាំឲ្យទៅកុមារ ឪពុកម្តាយគួរតែអានការណែនាំដោយប្រុងប្រយ័ត្ន និងប្រើវាឲ្យបានត្រឹមត្រូវនៃរង្វាស់នៃថ្នាំ ដើម្បីការពារការប្រើវាលើសកម្រិត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បម្រុងប្រយ័ត្នទាំងនេះគឺសំខាន់ ប្រសិនបើអ្នកកំពុងតែឲ្យថ្នាំទៅកុមារដែលឈឺនៅពេលយប់។ឮ
គ្រាន់តែចំណាយពេលប៉ុន្មាននាទី ដើម្បីបើកភ្លើង និងអានការណែនាំនោះ នឹងជួយធានាដល់កូនរបស់អ្នកបានប្រើថ្នាំក្នុងកម្រិតមួយត្រឹមត្រូវ។
ក្រោយពីផ្តល់ថ្នាំដល់កុមារ វាជារឿងសំខាន់ដើម្បីទុកវាឲ្យមានសុវត្ថិភាព។ សូមទុកថ្នាំទាំងអស់ឲ្យនៅឆ្ងាយពីដៃរបស់កូនអ្នក។
មានជំហ៊ានដទៃទៀតដែលឪពុកម្តាយអាចធ្វើបាន ដើម្បីការពារការប្រើថ្នាំជ្រុលដោយចៃដន្យទៅលើកុមារ។ ខាងក្រោមនេះ គឺជាការណែនាំ ៖
- គ្រប់ថ្នាំទាំងអស់ត្រូវបានផ្តល់ដោយមានកម្រិតត្រឹមត្រូវ
- កុំទាយពីទម្ងន់របស់កុមារ ហើយដើម្បីផ្តល់នៃកម្រិតថ្នាំត្រឹមត្រូវ ឪពុកម្តាយត្រូវតែដឹងថាតើកូនរបស់អ្នកមានទម្ងន់ប៉ុន្មាន សមនឹងថ្នាំកម្រិតណា
- អានស្លាកសញ្ញាសារឡើងវិញ ៖ គ្រប់ពេលដែលឪពុកម្តាយផ្តល់ថ្នាំដល់កូនរបស់អ្នក អ្នកគួរតែអានការណែនាំដែលមាននៅលើដបថ្នាំ ឬក្រដាស
- កុំទុកថ្នាំឲ្យនៅជិតដៃរបស់កូនអ្នក
- ភាពរវល់របស់ឪពុកម្តាយ ជួនកាលអាចភ្លេចដល់កម្រិតថ្នាំរបស់កូន។ អំឡុងពេលនេះ នាឡិការោដ៍អាចមានប្រយោជន៍ ដើម្បីផ្តល់ថ្នាំឲ្យទាន់ម៉ោងដល់កុមារ៕