មានបញ្ហាសុខភាពជាច្រើន ដែលអាចបណ្តាលឲ្យឆ្អឹងកងខ្នងកោងខុសធម្មតា ឬមិនត្រង់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះអាចជាមូលហេតុនៃឆ្អឹងខ្នងកោង ៖
- ជំងឺដែលឆ្អឹងខ្នងលូតលាស់ខុសធម្មតា ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺតឿ
- ជំងឺពុកឆ្អឹង ដែលឆ្អឹងខ្នងផុយស្រួយ និងអាចងាយនឹងបាក់
- ធាត់ ឬលើសទម្ងន់ពេក
- ជំងឺដែលត្រូវបានសម្គាល់ឡើងដោយការផ្អៀងមិនធម្មតា
- ការរលាកនៅបន្ទះចន្លោះពីឆ្អឹងខ្នងនីមួយៗ ដែលត្រូវបានបង្កឡើងដោយការឆ្លងមេរោគ
- ការវិវត្តឆ្អឹងខ្នងខុសធម្មតាអំឡុងពេលក្នុងផ្ទៃពោះ
- ជំហរមិនត្រឹមត្រូវ
- ជំងឺ Scheuermann ដែលជាបញ្ហាដែលបណ្តាលឲ្យឆ្អឹងខ្នងប្រែជាខុសទម្រង់
- ជំងឺរលាកឆ្អឹង
- ជំងឺពុកឆ្អឹង
- ជំងឺពីកំណើត Spina bifida
- ការឆ្លងមេរោគនៅនឹងឆ្អឹងខ្នង
- ដុំសាច់នៅនឹងឆ្អឹងខ្នង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រូពេទ្យមិនដឹងថាមូលហេតុទាំងនេះត្រូវបានកើតជាញឹកញាប់នៅលើមនុស្សវ័យជំទង់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យដឹងយ៉ាងច្បាស់ថា ឆ្អឹងខ្នងកោងទំនងជាកើតមាននៅក្នុងគ្រួសារដែលមានឆ្អឹងខ្នងកោងស្រាប់។ ជំងឺ គ្រោះថ្នាក់ ការឆ្លងមេរោគ ឬភាពមិនប្រក្រតីពីកំណើតអាចជាបញ្ហាផងដែរ៕