ឥទ្ធិពលនៃជាតិស្រា អាចប្រែប្រួលនៅពេលដែលអ្នកមានអាយុច្រើន ដែលបណ្តាលឲ្យអ្នកមានបញ្ហា នៅពេលដែលវាត្រូវបានផឹកស្របពេលជាមួយនឹងថ្នាំមួយចំនួន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្លីនិក Cleveland បាននិយាយអំពីឧទាហរណ៍នៃគ្រោះថ្នាក់ខាងក្រោមនេះ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការផឹកស្រាអំឡុងពេលលេបថ្នាំអាស្ពីរីនអាចបង្កើនហានិភ័យនៃការហូរឈាមនៅក្នុងក្រពះ ឬពោះវៀន
- ថ្នាំប្រឆាំងនឹងអ៊ីស្តាមីនត្រូវបានប្រើ នៅពេលអាលែកស៊ីអាចធ្វើឲ្យអ្នកងងុយគេង ប្រសិនបើត្រូវបានប្រើជាមួយនឹងស្រា
- ការផឹកស្រាខណៈដែលប្រើថ្នាំអាសេតាមីណូហ្វេន អាចធ្វើឲ្យខូចខាតថ្លើម
- ការផឹកស្រាខណៈដែលប្រើថ្នាំដែលផ្សំពីអាល់កុលស្រាប់ ដូចជាថ្នាំបន្ទន់លាមក ឬថ្នាំក្អក អាចបង្កើនជាតិអាល់កុលនៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក
- ស្រាមិនគួរត្រូវបានផឹកនៅពេលដែលប្រើថ្នាំធ្លាក់ទឹកចិត្ត ឬថ្នាំឲ្យគេងលក់នោះទេ។ ផលវិបាកអាចស្លាប់បាន៕