កូនមិនញ៉ាំអាហារ គឺជាក្តីកង្វល់សម្រាប់ឪពុកម្តាយ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយឲ្យកូនរបស់អ្នកចូលចិត្តអាហារ។
១. ចូរអនុញ្ញាតឲ្យកូនរបស់អ្នកជ្រើសរើសអាហារ។ វិធានដ៏ល្អមួយ គឺផ្តល់ជម្រើសអាហារជាច្រើនឲ្យគេញ៉ាំ ពីព្រោះគេអាចភ្លក់ច្រើនមុខ ហើយបើគេមិនចូលមុខមួយណានោះ គេអាចនឹងញ៉ាំមួយមុខផ្សេងទៀតជំនួសវិញ។ ត្រូវចាំថា ដាក់ឲ្យគេតិចៗ និងលើកទឹកចិត្តឲ្យគេញ៉ាំបន្ថែមទៀតពេលអស់។
២.អត់ធ្មត់។ ចូរផ្តល់អាហារថ្មីជាច្រើនដង។ អ្នកប្រហែលជាត្រូវផ្តល់អាហារថ្មីពី ១០ ទៅ ១៥ ដងមុនពេលកូនរបស់អ្នកនឹងសាកល្បងវា។
៣. សូមឲ្យកូនអ្នកជួយ។ ទុកឲ្យគាត់ជ្រើសរើសអាហារនៅក្នុងហាងលក់គ្រឿងទេស ឬផ្សារទំនើប។ រកវិធីដែលពួកគេអាចជួយរៀបចំអាហារ ឬកំណត់តារាងមុខម្ហូប។ ប្រសិនបើពួកគេចូលរួមនៅក្នុងផ្នែកផ្សេងគ្នានៃការញ៉ាំអាហារ ពួកគេទំនងជានឹងញ៉ាំវា។
៤. ធ្វើឲ្យរឿងសប្បាយ។ ធ្វើអាហារជារូបរាងផ្សេងៗ ដូចជាបេះដូង ឬព្រះអាទិត្យជាដើមនៅលើចានរបស់កូនអ្នក។
៥. ផ្តល់ជូននូវជម្រើស។ ជំនួសឲ្យការគ្រាន់តែយកបន្លែទៅឲ្យកូនតូចរបស់អ្នក ចូរអនុញ្ញាតឲ្យពួកគេជ្រើសរើសរវាងពីរ។ ឧទាហរណ៍ តើកូនចង់បានផ្កាខាត់ណាខៀវ ឬស្ពៃក្តោបនៅពេលអាហារពេលល្ងាចនេះ?
យ៉ាងណាមិញ ដើម្បីជួយលើកកម្ពស់ការញ៉ាំរបស់កូនអ្នកបន្ថែមទៀត យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ នោះគឺ អាប៉េទីន Appetine ©។
អាប៉េទីន © គឺជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយជម្រុញឲ្យកុមារឃ្លានអាហារ និងបំប៉នថាមពលកុមារ។ អាប៉េទីន © ក៏អាចបំបាត់រោគសញ្ញាអាល្លែហ្ស៊ីផ្សេងៗដូចជា រលាកច្រមុះបណ្ដាលពីអាល្លែហ្ស៊ី រលាកសន្ធានភ្នែកឡើងក្រហមបណ្ដាលពីអាល្លែហ្ស៊ី រមាស់ស្បែក អាល្លែហ្ស៊ីស្បែកផ្សេងៗ (ដូចជាកន្ទាលត្រអាក ស្បែកមានសត្វទិចឬខាំ)។
សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕