សណ្តែក ជាអាហារដែលសំបូរប្រូតេអ៊ីន ជាតិសរសៃ និងសារជាតិប្រឆាំងអុកស៊ីតកម្ម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មិនតែប៉ុណ្ណោះ សណ្តែក គឺអាចជួយបង្ការជំងឺមួយចំនួនទៀតផង។ ចំពោះអ្នកដែលមិនបរិភោគសាច់ ពួកគេអាចទទួលទានសណ្តែកជំនួសសាច់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រូពេទ្យជំនាញបានផ្តល់អនុសាសន៍ថា ដោយសារតែសណ្តែកគឺជាអាហារដែលមានជីវជាតិ ដូច្នេះ ជាគោលការណ៍គាត់ណែនាំឲ្យទទួលទានសណ្តែក ១ ទៅ ៣ ពែងក្នុងមួយសប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
សណ្តែកឆ្អិនមួយពែង មានប្រហែល ១២ ក្រាមនៃជាតិសរសៃ ដូច្នេះ ចំពោះស្ត្រីពេញវ័យគួរទទួលទានសណ្តែក ២១ ទៅ២៥ ក្រាមក្នុងមួយថ្ងៃ និងបុរសពេញវ័យគួរទទួលទានសណ្តែក ៣០ ទៅ ៣៨ ក្រាម។
ភាពខុសគ្នារវាងជាតិប្រូតេអ៊ីននៅក្នុងសាច់ និងនៅក្នុងសណ្តែក គឺជាតិប្រូតែអ៊ីននៅក្នុងសាច់រំលាយលឿនជាងជាតិប្រូតេអ៊ីនដែលមាននៅក្នុងសណ្តែក ដែលជាហេតុធ្វើឲ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរ៕