១. បញ្ហាទៅលើការនោម
បុរសជាច្រើននាក់មានបញ្ហាទៅលើការនោម នៅពេលដែលពួកគេកាន់តែអាយុច្រើនដូចជា ៖
• នោមកាន់តែញឹកញាប់ ជាពិសេសនៅពេលយប់
• នោមតក់ៗ
• នោមខ្សោយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
២. បញ្ហាក្រពេញប្រូស្តាតរីកធំ និងជំងឺមហារីកក្រពេញប្រូស្តាត ជាកត្តាដែលបណ្តាលឲ្យមានរោគសញ្ញាទាំងអស់ខាងលើ។
២. ការប្រែប្រួលលក្ខណៈរបស់ពងស្វាស ដូចជាធំ ឬតូចជាងធម្មតា ឬមានដុំសាច់ជាដើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
៣. នោមមានឈាម ឬមានលាមក
ទាំងអស់នេះគឺជាសញ្ញាដំបូងនៃជំងឺមហារីកប្លោកនោម មហារីកតម្រងនោម និងជំងឺមហារីកពោះវៀន។
៤. មានប្រែប្រួលស្បែក
ប្រសិនបើអ្នកសម្គាល់ឃើញថាការផ្លាស់ប្តូរទៅលើទំហំរូបរាង ឬពណ៌នៅលើស្បែករបស់អ្នក អ្នកគួរទៅជួបវេជ្ជបណ្ឌិតឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ព្រោះចំណុចដែលមានកើតថ្មី ឬមើលទៅខុសគ្នាពីស្បែកធម្មតារបស់អ្នកអាចជាសញ្ញាដំបូងនៃជំងឺមហារីកស្បែក។ គ្រូពេទ្យអាចសុំធ្វើកោសល្យវិច័យទៅលើជាលិកាដែលសង្ស័យនោះ។
៥. មានឡើងកូនកណ្ណុរ ឬហើមនៅក្លៀក និងកន្លែងផ្សេងទៀតនៅលើរាងកាយរបស់អ្នក
ជាធម្មតា ការឡើងហើមកូនកណ្តុរ គឺជាសញ្ញាដែលបញ្ជាក់ប្រាប់ថាប្រព័ន្ធការពាររាងកាយរបស់អ្នកត្រូវបានប្រយុទ្ធប្រឆាំងទៅនឹងមេរោគ ឬអ្វីដែលមិនមែនជាជាលិការបស់ខ្លួនអ្នកជាពិសេសកោសិកាមហារីក៕