ការឈឺចាប់ឆ្អឹងខ្នង ឈឺចង្កេះ ភាគច្រើនមានភាពប្រសើរឡើងជាលំដាប់ ជាមួយនឹងការព្យាបាលតាមផ្ទះ និងការថែទាំខ្លួនឯងជាធម្មតាក្នុងរយៈពេលពីរបីសប្តាហ៍។ ប្រសិនបើអ្នកមិនមានភាពប្រសើរឡើងនោះទេ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
ក្នុងករណីកម្រ ការឈឺខ្នងអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។ ចូរស្វែងរកការថែទាំភ្លាមៗប្រសិនបើឈឺខ្នងរបស់អ្នក ៖
• បណ្តាលឲ្យមានបញ្ហាពោះវៀន ឬប្លោកនោម
• ត្រូវបានអមដោយគ្រុនក្តៅ
• ដួលសន្លប់ ឬត្រូវរបួសផ្សេងៗទៀត។
សូមទាក់ទងវេជ្ជបណ្ឌិត ប្រសិនបើការឈឺខ្នងរបស់អ្នក ៖
• ធ្ងន់ធ្ងរ និងមិនប្រសើរឡើងដោយការសម្រាក
• រាលដល់ជើងមួយ ឬទាំងពីរ ជាពិសេស ប្រសិនបើការឈឺចាប់រាលដាលនៅក្រោមជង្គង់
• បណ្តាលឲ្យមានភាពទន់ខ្សោយ ស្ពឹក ឬឈឺចាប់នៅជើងមួយ ឬទាំងពីរ
• ត្រូវបានអមដោយការស្រកទម្ងន់ដែលមិនអាចពន្យល់បាន។
ត្រូវទៅជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកចាប់ផ្តើមមានការឈឺខ្នងជាលើកដំបូង បន្ទាប់ពីអាយុ ៥០ ឆ្នាំ ឬប្រសិនបើអ្នកមានប្រវត្តិជំងឺមហារីក ជំងឺពុកឆ្អឹង ការប្រើថ្នាំស្តេរ៉ូអ៊ីត ការប្រើថ្នាំញៀនច្រើនហួសប្រមាណ។
យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយអាការៈ និងបញ្ហារបស់អ្នក យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់ នោះគឺ Kinal ©។
Kinal © គឺជាឱសថដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់ការឈឺចុកចាប់យ៉ាងមានប្រសិទ្ធភាព។ Kinal © អាចជួយបំបាត់ការឈឺជង្គង់ ការឈឺក្បាល ការឈឺជើង ការឈឺសាច់ដុំ ការឈឺចុកចាប់ពេលមានរដូវ ព្រមទាំងជួយបញ្ចុះកម្តៅផងដែរ។
សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕