អាការៈឈឺក្បាលដែលបណ្តាលមកពីភាពតានតឹង គឺជាប្រភេទនៃការឈឺក្បាលមួយប្រភេទ ដែលសំបូរកើតជាងគេនៅក្នុងចំណោមមនុស្សពេញវ័យ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការឈឺក្បាលដែលបណ្តាលមកពីភាពតានតឹងកើតឡើងទៀងទាត់ទាត់ណាស់។ ការឈឺក្បាលដែលបណ្តាលមកពីភាពតានតឹងភាគច្រើនឈឺនៅផ្នែកខាងមុខនៃក្បាល ផ្នែកខាងក្រោយ និងកញ្ចឹងក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការឈឺក្បាលប្រភេទនេះមានរយៈពេលប្រមាណជា៣០នាទី ហើយការឈឺក្បាលនេះជាធម្មតាមិនប៉ះពាល់ដល់ភ្នែក លំនឹង ឬកំលាំងនោះទេ ទោះបីជាមានការឈឺចាប់នេះអាចប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ។
ភាពតានតឹងដែលបណ្តាលឲ្យឈឺក្បាលមានដូចជា៖
• មានបញ្ហានៅផ្ទះក្នុងគ្រួសារ
• ការមានកូនដោយចៃដន្យ
• គ្មានមិត្ដភក្ដិជិតស្និទ្ធ
• ពេលប្រលង
• ការចាប់ផ្តើមការងារថ្មី
• បាត់បង់ការងារ
• ការលើសទម្ងន់
• ធ្វើការងារមិនទាន់
• ការប្រកួតប្រជែងក្នុងការលេងកីឡា ឬសកម្មភាពផ្សេងទៀត
• ការគេងមិនបានគ្រប់គ្រាន់៕