តើបេះដូងរបស់ទារកក្នុងផ្ទៃចាប់ផ្តើមលោតនៅសប្តាហ៍ទីប៉ុន្មាននៅពេលអ្នកមានផ្ទៃពោះ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រហែលជានៅសប្តាហ៍ទី ៦ បេះដូងរបស់ទារកចាប់ផ្តើមលោតហើយ។ ក្រៅពីសរីរាង្គបេះដូងចាប់ផ្តើមលោត ក៏មានសរីរាង្គផ្សេងទៀតចាប់ផ្តើមលូតលាស់ដំណាលគ្នាផងដែរដូចជា ៖
• អំប្រ៊ីយ៉ុង (ទារក) មានប្រវែងប្រហែល ៨ មីលីម៉ែត្រ
• ខួរឆ្អឹងខ្នងដែលនៅចំហរចាប់ផ្តើមបិទជិត
• កោសិកាឈាម និងសរសៃឈាមត្រូវបានបង្កើតឡើង
• ចលនាឈាមចាប់ផ្តើមភ្ជាប់ទៅនឹងថង់ស៊ុតពណ៌លឿង
• បេះដូងដែលមានរាងជាបំពង់ត្រូវបានវិវត្តទៅជារូបរាងបេះដូង និងចាប់ផ្តើមលោត
• ខួរក្បាលចាប់ផ្តើមចែកជាផ្នែកៗ
• ភ្នែកក៏ចាប់ផ្តើមបង្កើតឡើងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កូនរបស់អ្នកមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងអំឡុងពេលពីរទៅបីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ដែលជាហេតុអ្វីធ្វើឲ្យស្ត្រីមានអារម្មណ៍អស់កម្លាំងនៅក្នុងត្រីមាសដំបូង។
ដូច្នេះ ដើម្បីជួយកូនរបស់អ្នកអោយលូតលាស់បានល្ អអ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ស្រូបយកខ្យល់អាកាសដែលស្រស់ថ្លា ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងញុំារបបអាហារដែលមានសុខភាពល្អ៕