ជាធម្មតា ទឹកនៅក្នុងស្រោមសួតមានត្រឹមតែមួយស្លាបព្រាកាហ្វេតែប៉ុណ្ណោះ ដែលសម្រាប់ឲ្យសួតរីករួមបានស្រួលពេលអ្នកដកដង្ហើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គេបានរកឃើញថា មានលក្ខខណ្ឌវេជ្ជសាស្រ្តជាច្រើន ដែលអាចបង្កឲ្យមានបញ្ហាទឹកក្នុងស្រោមសួតនេះច្រើនជាងធម្មតា ព្រមទាំងបង្កជាផលវិបាកនានា ចំពោះអ្នកជំងឺ។ បញ្ហាទាំងនេះមានដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ជំងឺខ្សោយបេះដូង
• ជំងឺរលាកសួត
• ជំងឺក្រិនថ្លើម
• ជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ
• ជំងឺទឹកនោមប្រៃ
• ជំងឺមហារីក
• ជំងឺស្ទះសរសៃឈាមក្នុងសួត
• ជំងឺប្រតិកម្មសរីរាង្គ។
រោគសញ្ញានៃជំងឺកទឹកក្នុងស្រោមសួត អាចមានដូចជា៖
• ដកដង្ហើមបានខ្លីៗ
• ឈឺទ្រូង ជាពិសេសពេលដកដង្ហើមចូលជ្រៅដោយសារតែមានការរលាកស្រោមសួត
• ក្តៅខ្លួន
• ក្អក៕