ផ្លែល្ពៅ សំបូរទៅដោយវីតាមីន A និងជាតិសរសៃ ហើយមានកម្រិតកាឡូរីទាប។ ផ្លែល្ពៅ មានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ៖ ល្ពៅជាអាហារដែលមានជាតិសរសៃច្រើន ដែលជាហេតុធ្វើឲ្យអ្នកឆ្អែតបានយូរ
• ជំនួយភ្នែក ព្រោះផ្លែល្ពៅសំបូរវីតាមីន A
• ជួយគ្រប់គ្រងសម្ពាធឈាមឲ្យចុះទាប ចំពោះអ្នកលើសឈាម
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ជួយឲ្យការគេងកាន់តែប្រសើរ
• ល្ពៅជួយជាពិសេសចំពោះសុខភាពបុរស ហើយក្រុមអ្នកស្រាវជ្រាវនៅកោះតៃវ៉ាន់បានរកឃើញថា ល្ពៅអាចរារាំងកោសិកាក្រពេញប្រូស្តាតដែលមិនល្អ
• ជួយបេះដូងឲ្យមានសុខភាពល្អ៕