ការទទួលទានស៊ុតច្រើន គឺជាវិធីដ៏អស្ចារ្យមួយដើម្បីធ្វើរាងកាយអ្នកមានសុខភាពល្អ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការទទួលទានស៊ុតទាំងមូល គឺមានសារៈសំខាន់ ពីព្រោះស៊ុតពណ៌លឿងមានជាតិកាល់ស្យូម និងជាតិដែក៩០% ចំនែកឯផ្នែកពណ៌សផ្ទុកទៅដោយប្រូតេអ៊ីន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកមិនចូលចិត្តបរិភោគស៊ុតនោះទេ ហេតុផលខាងក្រោមនេះនឹងធ្វើឲ្យអ្នកញុំាស៊ុតជារៀងរាល់ថ្ងៃមិនខាន។
អ្នកនឹងទទួលបានវីតាមីនពីស៊ុតដូចជា ៖
- • វីតាមីន B2 ដែលជួយរាងកាយរបស់អ្នកក្នុងការបំបែកអាហារ ដើម្បីបានជាថាមពល
• វីតាមីន B12 សំខាន់សម្រាប់ផលិតកោសិកាឈាមក្រហម
• វីតាមីន A ដែលអស្ចារ្យសុខភាពសម្រាប់ភ្នែករបស់អ្នក
• វីតាមីន E ជួយប្រយុទ្ធប្រឆាំងជាមួយរ៉ាឌីកាល់សេរី ដែលអាចបណ្តាលឲ្យជាលិកាខូចខាតកោសិកា និងកើតជំងឺមហារីក។
• វីតាមីន A និង B2 ក៏មានសារៈសំខាន់សម្រាប់ការលូតលាស់ផងដែរ ដូច្នេះអ្នកត្រូវបរិភោគស៊ុតឲ្យបានទៀងទាត់។
ក្រៅពីនេះ ស៊ុតអាច ៖
- • ជួយឲ្យឡើងទម្ងន់
- • មានផ្ទុកនូវសារធាតុរ៉ែដ៏សំខាន់
- • សម្បូរទៅដោយប្រូតេអ៊ីនដែលមានកាឡូរីទាប
- • ការពារជំងឺមហារីកសុដន់៕