របៀបរស់នៅប្រកបដោយសុខភាពល្អ អាចជួយអ្នកគ្រប់គ្រងរោគសញ្ញានៃការអស់រដូវបាន។ វាក៏អាចជួយបន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺពុកឆ្អឹង និងបញ្ហាសុខភាពរយៈពេលយូរដទៃទៀតផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្វីដែលស្ត្រីអស់រដូវគួរធ្វើ
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនបើអ្នកជក់បារី សូមឈប់ជក់បារី ដើម្បីបន្ថយអាការៈក្តៅក្រហាយ និងបន្ថយហានិភ័យនៃសុខភាពរយៈពេលយូរ។
- លំហាត់ប្រាណជាទៀងទាត់អាចជម្រុញដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត
- កំណត់ការផឹកស្រា ដើម្បីបន្ថយរោគសញ្ញានៃការអស់រដូវ និងផលវិបាកនានាដែលបង្កឡើងដោយការផឹកស្រា។
- បង្កើតការញ៉ាំដោយត្រឹមត្រូវ។ កាត់បន្ថយការញ៉ាំផ្អែម កាហ្វេអ៊ីនដែលអាចធ្វើរោគសញ្ញានៃការអស់រដូវកាន់តែអាក្រក់ទៅៗ។ អ្នកនឹងមិនត្រឹមតែមានអារម្មណ៍ប្រសើរនោះទេ ប៉ុន្តែក៏អាចការពារបញ្ហាសុខភាពនៅថ្ងៃក្រោយផងដែរ
- យកចិត្តទុកដាក់ទៅលើថាតើផ្នែកនៃអារម្មណ៍នៃការអស់រដូវកំពុងតែប៉ះពាល់អ្នកយ៉ាងដូចម្តេច។ សូមស្វែករកការជួយបើចាំបាច់។
- សូមប្រាកដថា អ្នកទទួលបានកាល់ស្យូម និងវីតាមីន D បានគ្រប់គ្រាន់។ ញ៉ាំអាហារដែលសំបូរទៅដោយកាល់ស្យូម និងប្រើថ្នាំគ្រាប់កាល់ស្យូម និងវីតាមីន D។ នេះអាចជួយបន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបាន។
ដើម្បីគ្រប់គ្រងបញ្ហានៃការក្តៅក្រហាយ សូមព្យាយាមធ្វើឲ្យបរិយាកាសជុំវិញខ្លួនត្រជាក់ ស្លៀកសម្លៀកបំពាក់រលុង និងគ្រប់គ្រងស្ត្រេស៕