បញ្ហានៃការដកដង្ហើម គួរតែត្រូវបានព្យាបាលភ្លាមៗ។ ប្រសិនបើអ្នកពិបាកដកដង្ហើម ឬមានសម្លេងនៅពេលដែលអ្នកដកដង្ហើម សូមទៅជួបនឹងគ្រូពេទ្យភ្លាម។

ដោយមិនមានការវាយតម្លៃបន្ទាន់ បញ្ហាក្នុងការដកដង្ហើមអាចក្លាយជាបញ្ហាធ្ងន់ភ្លាមៗ ហើយវាអាចមានគ្រោះថ្នាក់ ប្រសិនបើមិនត្រូវបានវាយតម្លៃ ហើយទទួលការព្យាបាលឲ្យបានភ្លាមៗនោះទេ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វាអាចជាជំងឺហឺត ជំងឺសួត អាលែកស៊ីធ្ងន់ធ្ងរ ឬការហឺតនឹងសារធាតុគីមី។ គ្រូពេទ្យអាចបង្ហាញថាអ្វីជាមូលហេតុ និងបង្ហាញពីរបៀបនៃការព្យាបាលវា។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រសិនបើអ្នកមានជំងឺហឺត គ្រូពេទ្យនឹងបង្កើតនូវការរៀបចំនៃជំងឺ និងបន្ថយការលេចចេញរោគសញ្ញា។

ការពិបាកដកដង្ហើម ក៏អាចត្រូវបានបង្កឡើងដោយជំងឺរលាកសួត ឬជំងឺរលាកទងសួត។ តើអ្នកកំពុងតែក្អកមានស្លេសពណ៌លឿង ឬបៃតងទេ? តើអ្នកមានគ្រុនក្តៅ ឬដកដង្ហើមខ្លីៗទេ? ប្រសិនបើមាន អ្នកអាចមានជំងឺរលាកទងសួតដែលកំពុងតែវិវត្តចូលទៅជាជំងឺរលាកសួតហើយ។ ដូច្នេះ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង