មានរឿងរ៉ាវជាច្រើនអាចបណ្តាលឲ្យអ្នកឃើញឈាមនៅពេលដែលអ្នកនោម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានឈាមនៅក្នុងទឹកនោម ហើយអ្នកមានអារម្មណ៍ថាឈឺខ្លាំងនៅមួយចំហៀង ឬនៅចង្កេះរបស់អ្នក អ្នកអាចមានគ្រួសក្នុងតម្រងនោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គ្រួសក្នុងតម្រងនោម គឺជាដុំគ្រីស្តាល់តូចដែលត្រូវបានបង្កើតឡើងដោយសារធាតុរ៉ែ និងជាតិប្រៃដែលបង្កើតនៅក្នុងតម្រងនោមរបស់អ្នក ហើយធ្វើដំណើរទៅកាន់បំពង់ដែលនាំទឹកនោមរបស់អ្នក។
គ្រូពេទ្យអាចសុំថតកាំរស្មីអ៊ិច ឬធ្វើអេកូ ដើម្បីមើលគ្រួសនោះ។ កាំរស្មីអ៊ិចប្រើវិទ្យុសកម្មនៅក្នុងកម្រិតទាប ដើម្បីមើលរូបភាពនៃរចនាសម្ព័ន្ធដែលមាននៅក្នុងខ្លួនរបស់អ្នក។ អេកូបង្កើតរូបភាពជាមួយនឹងរលកសម្លេង។
គ្រួសក្នុងតម្រងនោមជាច្រើនឆ្លងកាត់ខ្លួនអ្នក ហើយជ្រុះចេញមកក្រៅនៅពេលដែលអ្នកនោម។ ជួនកាល គ្រូពេទ្យអាចត្រូវការយកគ្រួសនោះចេញផងដែរ។
ប្រសិនបើអ្នកឃើញឈាមនៅក្នុងទឹកនោម ហើយអ្នកមានការកើនឡើងអារម្មណ៍ដែលអ្នកចង់នោម ឬមានអារម្មណ៍ថាក្រហាយនៅពេលនោម អ្នកអាចមានការឆ្លងមេរោគនៅនឹងប្លោកនោម ឬតម្រងនោមធ្ងន់ធ្ងរ។
សូមកុំរង់ចាំក្នុងការជួបនឹងគ្រូពេទ្យឲ្យសោះ ប្រសិនបើអ្នកមានគ្រុនក្តៅទៀតនោះ។
ប្រសិនបើអ្នកឃើញឈាម ប៉ុន្តែមិនមានអារម្មណ៍ថាឈឺនោះ វាអាចជាសញ្ញានៃជំងឺមហារីកតម្រងនោម ឬប្លោកនោម ដូចនេះ សូមទៅជួបនឹងគ្រូពេទ្យភ្លាម៕