រោគសញ្ញានៃដុំសាច់ខួរក្បាលអាស្រ័យទៅលើទំហំ ប្រភេទ និងទីតាំងរបស់ដុំសាច់។ រោគសញ្ញាអាចត្រូវបានកើតមាន នៅពេលដែលដុំសាច់សង្កត់ទៅលើសរសៃវិញាណ ឬប៉ះពាល់ទៅផ្នែកណាមួយនៃខួរក្បាល។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ក៏ដូចគ្នាដែរ វាអាចកើតមាននៅពេលដុំសាច់រាំងស្ទះជាតិទឹកដែលរត់ជុំវិញខួរក្បាល ឬនៅពេលដែលខួរក្បាលហើម ដោយសារតែកើនឡើងជាតិទឹកនោះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ខាងក្រោមនេះ គឺជារោគសញ្ញាទូទៅបំផុតនៃដុំសាច់ក្នុងខួរក្បាល ៖

  • ឈឺក្បាល (ជាធម្មតាឈឺខ្លាំងនៅពេលព្រឹក)
  • ក្អួត និងចង្អោរ
  • ប្រែប្រួលគំហើញ ឬការស្តាប់
  • បញ្ហានៃការដើរ ឬលំនឹង
  • ផ្លាស់ប្តូរអារម្មណ៍ បុគ្គលិកលក្ខណៈ ឬពិបាកផ្ចង់អារម្មណ៍
  • បញ្ហានៃការចងចាំ
  • ញាក់សាច់ដុំ
  • ស្ពឹកដៃ ឬជើង។

ជារឿយៗ រោគសញ្ញាទាំងនេះមិនត្រូវបានបង្កឡើងដោយតែដុំសាច់មួយមុខនោះទេ។ បញ្ហាសុខភាពដទៃទៀត ក៏អាចអោយមានរោគសញ្ញាទាំងនេះផងដែរ។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរតែទៅជួបនឹងគ្រូពេទ្យ ដើម្បីឲ្យគាត់ធ្វើរោគវិនិច្ឆ័យ និងធ្វើការព្យាបាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង