មានអំនះអំណាងដែលបញ្ញាក់ថា ការបរិភោគសាច់ក្រហម ឬសាច់កែច្នៃច្រើនអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនរបស់អ្នកបាន។ សាច់ពណ៌ក្រហមអាចរួមមានដូចជាសាច់គោ សាច់ចៀម សាច់ជ្រូក សាច់កូនគោ សាច់សត្វព្រៃ សាច់ពពែ និងសាច់ចៀម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចំណែកឯសាច់កែច្នៃវិញ គឺសំដៅទៅលើសាច់ដែលត្រូវបានរក្សាទុកដោយការអាំង ប្រឡាក់អំបិល ឬបន្ថែមសារធាតុសម្រាប់ទុកឲ្យបានយូរ ដែលសាច់កែច្នៃទាំងនោះអាចរួមមានដូចជាសាច់ក្រក់ ជ្រូកខ្វៃ ឬសាច់ប៉ាតេជាដើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សាច់ពណ៌ក្រហម គឺជាប្រភេទសាច់ដែលសម្បូរជាតិប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែខដូចជាជាតិដែក និងស័ង្កសី។ សាច់ពណ៌ក្រហមអាចត្រូវបានបញ្ចូលជាផ្នែកមួយនៃរបបអាហារមានតុល្យភាពដែលមានសុខភាពល្អ។
ទោះជាយ៉ាងណា ការបរិភោគច្រើនពេកអាចធ្វើឲ្យអ្នកកើនឡើងនូវហានិភ័យនៃជំងឺមហារីកពោះវៀន។ តើខ្ញុំគួរបរិភោគសាច់ក្រហម និងសាច់កែច្នៃត្រឹមកម្រិតណាទើបល្អ?
នៅខែកុម្ភៈឆ្នាំ២០១១ក្រសួងសុខាភិបាលបានបោះពុម្ភផ្សាយសេចក្តីណែនាំស្តីពីចំនួននៃសាច់ពណ៌ក្រហម និងសាច់កែច្នៃដែលយើងគួរបរិភោគ។ មនុស្សដែលបរិភោគអាហារច្រើនជាង៩០ក្រាមក្នុងមួយថ្ងៃនៃសាច់ពណ៌ក្រហម និងសាច់កែច្នៃគួរតែកាត់បន្ថយមកនៅត្រឹម៧០ក្រាមក្នុងមួយថ្ងៃ។
អ្នកអាចកាត់បន្ថយដោយ៖
• កុំបរិភោគសាច់ក្រហម និងសាច់កែច្នែញឹកញាប់ពេក ឬញ៉ាំក្នុងបរិមាណតិចតួចជាងនេះ
• ត្រូវមានថ្ងៃដែលមិនញ៉ាំសាច់សោះម្តងម្កាល
• ជួនកាលប្តូរសាច់ទាំងនេះមកជាសាច់មាន់ ត្រី ឬអាហារបួសវិញប្រសើរជាង៕