វាអាចហាក់ដូចជាច្បាស់ណាស់ ប៉ុន្តែ ប្រសិនបើអ្នកចង់ក្លាយជាឪពុក អ្នកត្រូវធ្វើការរួមភេទឲ្យបានទៀងទាត់ (ពីរ ឬបីដងក្នុងមួយសប្តាហ៍)។ ការរួមភេទនៅជុំវិញពេលដែលដៃគូរបស់អ្នកបញ្ចេញពង (នៅពេលស៊ុតត្រូវបានបញ្ចេញពីអូវ៉ែ ជាទូទៅគឺនៅថ្ងៃទី១៤ នៃវដ្តរដូវ) នឹងបង្កើនឱកាសនៃការមានគភ៌បាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មានការផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដែលអ្នកអាចធ្វើបាន ដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវឱកាសនៃការក្លាយជាឪពុកបានផងដែរ។ ការរក្សាសីតុណ្ហភាពពងស្វាស ក៏អាចជាគន្លឹះមួយសម្រាប់អ្នកផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពងស្វាស ត្រូវបានដាក់នៅខាងក្រៅរាងកាយរបស់អ្នក ដោយសារតែពួកវាត្រូវការរក្សាឲ្យត្រជាក់បន្តិចជាងសីតុណ្ហភាពនៃរាងកាយ ដើម្បីផលិតមេជីវិតឈ្មោលដែលមានគុណភាពល្អបំផុត។
សីតុណ្ហភាពដ៏ល្អបំផុតសម្រាប់ការផលិតមេជីវិតឈ្មោល គឺនៅជុំវិញ ៣៤,៥ អង្សារសេ ដែលទាបជាងសីតុណ្ហភាពរាងកាយ។ ប្រសិនបើអ្នកកំពុងព្យាយាមមានកូន វិធានការដ៏សាមញ្ញមួយចំនួន ដើម្បីរក្សាពងស្វាសរបស់អ្នកឲ្យត្រជាក់អាចជួយបាន។
ឧទាហរណ៍ ប្រសិនបើការងាររបស់អ្នកទាក់ទងនឹងការធ្វើការក្នុងបរិស្ថានក្តៅ ការសម្រាកពីការងារឲ្យបានទៀងទាត់ ឬប្រសិនបើអ្នកអង្គុយនៅតែមួយកន្លែងរយៈពេលយូរ សូមក្រោកឡើង និងធ្វើចលនាខ្លះៗឲ្យបានទៀងទាត់។
ការស្លៀកខោក្នុងតឹងក៏ត្រូវបានគិតថាអាចបង្កើនសីតុណ្ហភាពពងស្វាស។ បើទោះបីជាការស្រាវជ្រាវបានបង្ហាញថាខោតឹងហាក់ដូចជាមិនប៉ះពាល់ដល់គុណភាពនៃមេជីវិតឈ្មោលក៏ដោយ អ្នកក៏ប្រហែលជាចង់ស្លៀកខោរលុងៗជាងខណៈដែលកំពុងតែព្យាយាមមានកូន៕